សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានឱ្យដឹងថា ខ្លួនកំពុងបើកយុទ្ធនាការផ្សព្វផ្សាយអំពីសារៈសំខាន់នៃប័ណ្ណសមធម៌ កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល ដល់ប្រជាពលរដ្ឋរសនៅតាមសហគមន៍នៅខេត្តកំពង់ស្ពឺ កោះកុង ត្បូងឃ្មុំ និងស្វាយរៀង។ វីដេអូ https://fb.watch/czh_Cciy8e/
នេះជាផ្នែកមួយនៃយុទ្ធនាការរយៈពេល២ខែ ដែលគាំទ្រដោយ GIZ ដែលអង្គការអុកស្វាម@អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម - NSPC Cambodia, Fisheries Action Coalition Team និងអង្គការសង្គមស៊ីវិល ព្រមទាំងដៃគូ បានកំពុងផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា៕