ពលរដ្ឋរងគ្រោះដីធ្លីជាមួយឧកញ៉ាស្កសនៅខេត្តកោះកុង ៩នាក់ បន្តចូលខ្លួនបំភ្លឺក្នុងសាលាដំបូងខេត្ត

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 20 មេសា 2022
ពលរដ្ឋរងគ្រោះដីធ្លីជាមួយឧកញ៉ាស្កសនៅខេត្តកោះកុង ៩នាក់ បន្តចូលខ្លួនបំភ្លឺក្នុងសាលាដំបូងខេត្ត

ប្រជាពលរដ្ឋរងគ្រោះដីធ្លីប្រមាណជាង៣០០នាក់ ក្នុនោះស្ត្រីប្រមាណជាង៩០% មកពីសហគមន៍ចំនួន៦ មានសហគមន៍ព្រលាន សហគមន៍៨៤៣ សហគមន៍១៧៥ សហគមន៍១២៩សហគមន៍៧៦៦ និងសហគមន៍១៩៧ ក្នុងស្រុកបទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុងបាននាំគ្នាឡើងមក ប្រមូលផ្តុំគ្នានៅ មុខសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ដើម្បីគាំទ្រដល់សមាជិកសហគមន៍របស់ពួកគេចំនួន១០នាក់ នេះបើតាមការឱ្យដឹងពីសមាគមសម្ព័នសហគមន៍កសិកម្មកម្ពុជា ហៅកាត់ថា CCFC។

សមាជិកសហគមន៍ទាំង ១០នាក់ត្រូវបានអយ្យការអមសាលាដំបូងខេត្តកោះកុង ចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្តិ៍ និងបទ ញុះញង់ឲ្យប្រព្រឹត្តអំពើបង្ករឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ស្ថិតក្នុងដែនដីនៃខេត្តកោះកុង និងរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ រហូតមកទល់បច្ចុប្បន្ន។

ពលរដ្ឋរងគ្រោះដីធ្លីជាមួយឧកញ៉ាស្កសនៅខេត្តកោះកុង ៩នាក់ បន្តចូលខ្លួនបំភ្លឺក្នុងសាលាដំបូងខេត្ត

ដោយឡែកជនរងគ្រោះទាំង១០នាក់ គឺមានតែ៩នាក់ទេដែលត្រូវចូលខ្លួនបំភ្លឺនៅក្នុងតុលាការចំណែកជនរងគ្រោះ ម្នាក់ទៀតឈ្មោះ អើប វី ភេទស្រី អាយុ ៣៧ឆ្នាំ ត្រូវបានប្រជាពលរដ្ឋសហគមន៍អះអាងថា រូបគាត់លែងចូលរួមធ្វើការជាមួយសហគមន៍ទៀតហើយ។ 

សូមបញ្ជាក់ថា ការចូលខ្លូនបំភ្លឺក្នុងសវនាការតាមដីកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងគឺលោក វ៉ៃ ភីរម្យ ក៏មានកោះហៅសាក្សីដែលជាសមាជិកសហគមន៍ចំនួន ៥នាក់បន្ថែមទៀតដែរដើម្បីបំភ្លឺជុំវិញសំណុំរឿងព្រហ្មទណ្ឌមួយនេះ៕ CCFC

ពលរដ្ឋរងគ្រោះដីធ្លីជាមួយឧកញ៉ាស្កសនៅខេត្តកោះកុង ៩នាក់ បន្តចូលខ្លួនបំភ្លឺក្នុងសាលាដំបូងខេត្ត