ថ្មីៗនេះក្រុមការងាររបស់របស់គម្រោង wonder of the Mekong បានប្រទះឃើញត្រីឆ្ដោ(Channa micropeltes) ដែលត្រូវបានគេចាប់បានដោយប្រើលបឡុកនៅលើបឹងទន្លេសាប។ ត្រីប្រភេទនេះអាចធំលូតលាស់បានដល់ប្រវែងជាងមួយម៉ែត្រ ហើយអ្នកប្រហែលជាអាចប្រាប់បានថា វាជាសត្វមំសាសីដ៏កាចដោយគ្រាន់តែមើលទៅលើធ្មេញរបស់វា។
នេះជាភាពចម្រុះនៃត្រីដ៏គួរឱ្យភ្ញាក់ផ្អើលដែលរស់នៅក្នុងអាងទន្លេមេគង្គ សូមចូលថែរក្សាជម្រកត្រី កុំល្មើសដោយការប្រើឧបករណ៍ការនេសាទដែលច្បាប់ហាមឃាត់ ដូចជាលបឡុកខាងលើ នោះត្រីធម្មជាតិនឹងសំបូរឡើងវិញ៕