សហគមន៍មានទំនាស់ដីធ្លីជាមួយឧកញ៉ាថៅកែស្កអំពៅនៅខេត្តកោះកុង លើកគ្នាមកក្រសួងមហាផ្ទៃ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 28 មីនា 2022
សហគមន៍មានទំនាស់ដីធ្លីជាមួយឧកញ៉ាថៅកែស្កអំពៅនៅខេត្តកោះកុង លើកគ្នាមកក្រសួងមហាផ្ទៃ

សហគមន៍ចំនួន៣ មានសហគមន៍១៩៧ សហគមន៍ ព្រលាន និងសហគមន៍៧៦៦ ក្នុងស្រុកចំនួន២គឺស្រុមបទុមសាគរ និងស្រុកស្រែអំបិល មានគ្នាប្រមាណជាង១០០នាក់នៅថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២ ជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ។

គោលបំណងមកនៅពេលនេះ ទី១ សហគមន៍១៩៧ ចំនួន១៤នាក់ ចូលបំភ្លឺនៅក្រសួងមហាផ្ទៃតាមលិខិតអញ្ជើញចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ តាមរយៈលោកមេឃុំជីខលើ ទី២ សហគមន៍ព្រលានមកដាក់ញត្តិ ដើម្បីស្នើឲ្យកករសួងមហាផ្ទៃជួយអន្តរាគមន៍ដោះស្រាយដីធ្លីជូនពួកគាត់ រីឯសហមន៍៧៦៦ មកចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ពលរដ្ឋសហគមន៍រងគ្រោះដីធ្លីដូចគ្នា។ 

សូមបញ្ជាក់ថា ក្រសួមហាផ្ទៃអញ្ជើញសហគមន៍១៩៧ មកបំភ្លឺគឺដើម្បីដោះស្រាយនិងអង្កេតជុំវិញបណ្តឹងរបស់ពលរដ្ឋសហគមន៍ប្តឹងចោទប្រកាន់លោក ឧត្តមសេនីយ៍ទោ ហេង ហ៊ុយ នាយនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃពាក់ព័ន្ធនិងជម្លោះដីធ្លី ទំហំ៤២១ហិកតា ស្ថិតក្នុងភូមិតានី និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង៕ Cre- CCFC

សហគមន៍មានទំនាស់ដីធ្លីជាមួយឧកញ៉ាថៅកែស្កអំពៅនៅខេត្តកោះកុង លើកគ្នាមកក្រសួងមហាផ្ទៃ សហគមន៍មានទំនាស់ដីធ្លីជាមួយឧកញ៉ាថៅកែស្កអំពៅនៅខេត្តកោះកុង លើកគ្នាមកក្រសួងមហាផ្ទៃ សហគមន៍មានទំនាស់ដីធ្លីជាមួយឧកញ៉ាថៅកែស្កអំពៅនៅខេត្តកោះកុង លើកគ្នាមកក្រសួងមហាផ្ទៃ