ក្រុមហ៊ុន​អង្គរ​ផ្លា​យវូ​ត សង្ស័យ​លួច​ដឹកឈើ​ធ្នង់​ខុសច្បាប់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន សៀ ម៉ុន បន្លំ​ជា​ឈើ​ស្របច្បាប់​

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 23 មេសា 2021

លោក ជា ពៅ ដែលគេដឹងថា រកសុីកាប់ឈេីជ្រកក្រោមស្លាកក្រុមហ៊ុនអង្គរផ្លាយវូត របស់លោកឧកញ៉ាទ្រី ភាព ត្រូវបានគេរាយការណ៍មកថា កំពុងតែប្រមូលទិញឈេីធ្នង់ពីពលរដ្ឋនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រាប់សិបតោនហេីយបានដឹកចូលក្រុមហ៊ុន សៀ ម៉ុនន ដេីម្បីលួចបង្កប់ដឹកចេញជាមួយឈេីមានច្បាប់។ ក្នុងនោះពេលដឹកឈេីធ្នង់ចូលម្តងៗ សន្តិសុខនៅទីនោះត្រូវបានលោក ជា ពៅ បញ្ជាឱ្យយាមកាមយ៉ាងតឹងរឹងបំផុត ជាពិសេសកម្មករដែលមានទូរសព្ទក៏ត្រូវដកទុកសិនដែរ ដេីម្បីការពារខ្លាចថតរូបភាពសកម្មភាពខុសច្បាប់។

ប្រភពបានបន្តឱ្យដឹងទៀតថា ឈេីប្រភេទធ្នង់ទាំងនេះត្រូវបានគេដឹកតាមរថយន្តសាំយ៉ុងចូលមកក្រមហ៊ុនចន្លោះម៉ោង១២រំលងអាធ្រាតដល់ម៉ោង៤ជិតភ្លឺ ដោយគេប្រមូលទិញពីតំបន់ព្រំដែនខ្មែរឡាវ និងពីឧទ្យានជាតិវីរជ័យនៃស្រុកសៀមប៉ាង ដែលជាឈេីមិនមែនស្ថិតក្នុងដីរបស់ក្រុមហ៊ុន។

កន្លងទៅក្រុមហ៊ុនអង្គរផ្លាយវូត បានចុះកិច្ចព្រមព្រាងជាមួយក្រុមហ៊ុន សៀ ម៉ុន ដោយភាគីខាងក្រុមហ៊ុន សៀ ម៉ុន បានយល់ព្រមលក់ឈេីនៅឈរ (ឈេីរស់) ប្រភេទលេខ១ លេខ២ និងលេខ៣ឱ្យទៅខាងក្រុមហ៊ុនអង្គរផ្លាយវូត ដោយសារតែក្រុមហ៊ុន សៀ ម៉ុន ពុំមានប្រាក់ដេីម្បីធ្វេីបន្តទៅមុខទៀត។ក្រុមហ៊ុន សៀ ម៉ុន បច្ចុប្បន្ននេះមានទីតាំងនៅចំណុចស្រែរមាំង ក្នុងភូមិណាអូង ឃុំបូរីអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រុមហ៊ុន សៀ ម៉ុន ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យកាប់ឈើនៅឆ្នាំ២០១៧ លើផ្ទៃដីចំនួន២៩,៦៦១ហិកតា ក្នុងគោលបំណងឱ្យក្រុមហ៊ុនដាំដុះឈេីឡេីងវិញ និងជួយថែរក្សាធនធានធម្មជាតិនៅជុំវិញតំបន់នោះ។ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុន សៀ ម៉ុន ពុំបានអនុវត្តតាមផែនការមេនៅឡើយ គឺបានត្រឹមតែកាប់ឈេីលក់ និងបានឈូសឆាយព្រៃអស់ជាច្រេីនពាន់ហិកតា ហេីយពុំបានស្តារ និងដាំដុះឈេីឡេីងវិញតាមកិច្ចសន្យា បែរជាទៅដាំក្រូចវល្លិ និងដាំឪឡឹកទៅវិញ។ ចំណែកនៅក្នុងសៀវភៅផែនការមេបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន សៀ ម៉ុន ត្រូវដាំដេីមប្រេងខ្យល់ ដេីមអាកាស្យា ដេីមធ្នង់ ដេីមប៉េងជាដេីម។

ទាក់ទងករណីនេះ លោក ទុំ នីរ៉ូ ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងបានឱ្យដឹងថា ដោយសារតែរូបលោកទេីបតែបានចូលកាន់តំណែងជាប្រធានស្តីទីថ្មីៗ ពុំទាន់ក្តាប់ព័ត៌មានជុំចំពោះក្រុមហ៊ុនខាងលេី តែលោកបានកំពុងប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ពន្ធទាំងអស់ជាមុនសិន ហេីយនឹងនៅពេលខាងមុខលោកនឹងស្នេីសុំគោលការណ៍ពីថ្នាក់ដឹកនាំដេីម្បីចុះទៅពិនិត្យក្រុមហ៊ុនមួយនេះ។

ពាក់ព័ន្ធការលើកឡើងខាងលើ នេះ មន្ត្រីក្រុមហ៊ុន សៀ ម៉ុន នៅក្នុងខេត្តក្នុងខេត្តស្ទឹងត្រែង និងលោក ជាពៅ យើងខ្ញុំមិនទាន់អាចសុំការបញ្ជាក់បានឡើយ៕

ក្រុមហ៊ុន​អង្គរ​ផ្លា​យវូ​ត សង្ស័យ​លួច​ដឹកឈើ​ធ្នង់​ខុសច្បាប់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន សៀ ម៉ុន បន្លំ​ជា​ឈើ​ស្របច្បាប់​ ក្រុមហ៊ុន​អង្គរ​ផ្លា​យវូ​ត សង្ស័យ​លួច​ដឹកឈើ​ធ្នង់​ខុសច្បាប់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន សៀ ម៉ុន បន្លំ​ជា​ឈើ​ស្របច្បាប់​ ក្រុមហ៊ុន​អង្គរ​ផ្លា​យវូ​ត សង្ស័យ​លួច​ដឹកឈើ​ធ្នង់​ខុសច្បាប់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន សៀ ម៉ុន បន្លំ​ជា​ឈើ​ស្របច្បាប់​