២០តោន! សាច់ចម្រុះ ប្រហិត នំប៉ាវ គ្មានប្រភពច្បាស់លាស់ហួសសុពលភាព នាំឱ្យគ្រោះថ្នាក់ដល់សុខភាព

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 17 កុម្ភៈ 2022
២០តោន! សាច់ចម្រុះ ប្រហិត នំប៉ាវ គ្មានប្រភពច្បាស់លាស់ហួសសុពលភាព នាំឱ្យគ្រោះថ្នាក់ដល់សុខភាព

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះបានចូលឆែកឆេរត្រួតពិនិត្យទីតាំងនាំចូល វេចខ្ចប់ផលិតផលចំណីអាហារមាន សាច់ចម្រុះ ប្រហិត នំប៉ាវ គ្មានច្បាប់អនុញ្ញាត គ្មានប្រភពច្បាស់លាស់  និងហួសសុពលភាពកំណត់ នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៣៥៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។  ២០តោន! សាច់ចម្រុះ ប្រហិត នំប៉ាវ គ្មានប្រភពច្បាស់លាស់ហួសសុពលភាព នាំឱ្យគ្រោះថ្នាក់ដល់សុខភាព ក្នុងនោះសមត្ថកិច្ចរកឃើញ ( សាច់ច្រមុះ ប្រហិត នំប៉ាវ ) សរុបប្រហែល២០តោន និងបានឱ្យបិទផ្អាកជាបណ្ណោះអាសន្ន រីឯតំណាងម្ចាស់ទីតាំងឈ្មោះ ZHENG QINGHUI ជនជាតិចិនអាយុ៤៣ឆ្នាំ សមត្ថកិច្ចកំពុងបន្តនីតិវិធី។

ទោះយ៉ាងនេះក្ដីពលរដ្ឋសូមឱ្យសមត្ថកិច្ចបន្តចុះពិនិត្យទីតាំងកន្លែងផ្សេងៗទៀត ដោយហ្មត់ចត់ទៀងត្រង់ ច្បាស់លាស់ ដូចជាករណីខាងលើនេះ ដើម្បីធានាបាននូវសុខមាលភាពសាធារណៈទាំងអស់គ្នា៕

២០តោន! សាច់ចម្រុះ ប្រហិត នំប៉ាវ គ្មានប្រភពច្បាស់លាស់ហួសសុពលភាព នាំឱ្យគ្រោះថ្នាក់ដល់សុខភាព ២០តោន! សាច់ចម្រុះ ប្រហិត នំប៉ាវ គ្មានប្រភពច្បាស់លាស់ហួសសុពលភាព នាំឱ្យគ្រោះថ្នាក់ដល់សុខភាព ២០តោន! សាច់ចម្រុះ ប្រហិត នំប៉ាវ គ្មានប្រភពច្បាស់លាស់ហួសសុពលភាព នាំឱ្យគ្រោះថ្នាក់ដល់សុខភាព