សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកាលពីថ្ងៃទី២៥ កុម្ភៈ ២០២៣ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសបុកក្រើនរម្លឹកដល់ប្រជាពលរដ្ឋថា «បច្ចុប្បន្ននេះ សាច់កក់មានវត្តមាននៅលើទីផ្សារស្ទើគ្រប់ទីកន្លែង ទោះបីមានការទប់ស្តាត់ជាបន្តបន្ទាប់ពីស្ថាប័នជំនាញក៏ដោយសាច់កកនៅហូចូលប្រទេសកម្ពុជារាល់ថ្ងៃដោយតាមប្រទេសវៀតណាម។ សាច់ទាំងនោះមានទាំងគុណភាពល្អ និងសាច់ខូចគុណភាព ដូច្នេះសូមបងប្អូនពេលទៅទិញសាច់មកធ្វើម្ហូប ត្រូវពិនិត្យគុណភាពឲ្យបានត្រឹម ហើយអាចសួរអ្នកលក់អំពីប្រភពនៃសាច់»។
បើតាមប្រភពដំណឹងដែល 1Post ទទួលបានឱ្យដឹងថា សាច់បង្កកមានច្រើនបំណែកដូចជាជើងគោ ជ្រូក ជង្គង់ ក្រញុំាមាន់ទា និងគ្រឿងក្នុងសត្វទាំងនេះគឺគេសង្ស័យថា ឈ្មួញទុច្ចរិតគប់គិតជាមួយសមត្ថកិច្ចមួយចំនួនលួចនាំចូលមកដោយបង្កប់ជាមួយផលិតផលក្រុមហ៊ុនរបស់ឈ្មួញខ្លួនឯង ឈ្មួញខ្លះបង្កប់មកតាមរថយន្តក្រុង និងរថយន្តតូរីសជាដើម។
ក្នុងនោះបើយោងតាមការបង្ហោះព័ត៌មានស្នាដៃរបស់មន្ត្រីជំនាញធ្វើការបង្ក្រាបម្ដងៗ ផលិតផលពីសត្វភាគច្រើនមានប្រភពមកពីប្រទេសវៀតណាម និងថៃ៕ រំដួល