នាយករដ្ឋមន្ត្រីកម្ពុជាក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូមអាហារ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 9 មីនា 2023
នាយករដ្ឋមន្ត្រីកម្ពុជាក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូមអាហារ

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូមអាហារនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់។ ការថ្លែងដូចនេះបានធ្វើនៅក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ឆ្នាំ (២០១៨-២០២២) កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីកម្ពុជាក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូមអាហារ

សម្តេចតេជោ រំឭកថា ក្រោយរបប ប៉ុល ពត ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង គឺត្រឹមតែគិតថាធ្វើម៉េច” ហូបអោយបានឆ្អែត” បន្ទាប់មកទៀតគឺគិតថាធ្វើម៉េច “ហូបឱ្យបានឆ្អែតហើយឆ្ងាញ់” តែឥឡូវដល់ដំណាក់នេះ គឺត្រូវគិតថា “ហូបឱ្យ ឆ្អែត ឱ្យឆ្ងាញ់ និងអោយមានសុវត្ថិភាព” ថែមទៀត។

នាយករដ្ឋមន្ត្រីកម្ពុជាក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូមអាហារ

ហេតុនេះចាំបាច់ត្រូវគិតគូរអំពីសុវត្ថិភាពម្ហូបអាហារជាចាំបាច់មុននឹងទទួលទាន ខណៈសម្ដេចសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ៕

នាយករដ្ឋមន្ត្រីកម្ពុជាក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូមអាហារ