សត្វឆ្កែ និងឆ្មា ១០លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 23 ឧសភា 2024
សត្វឆ្កែ និងឆ្មា ១០លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម

អង្គការសុខុមាលភាពសត្វពិភពលោកហៅថា Four Paws បានអំពាវនាវដល់វិស័យទេសចរណ៍កម្ពុជាឱ្យចូលរួមការប្រយុទ្ធដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅទូទាំង ប្រទេសកម្ពុជា។

របាយការអង្គការបានឱ្យដឹងថា សត្វឆ្កែ និងឆ្មាប្រមាណ១០លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ការជួញដូរសាច់ឆ្កែ និងឆ្មានៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម ដោយសត្វភាគច្រើនជាសត្វចិញ្ចឹមដែលត្រូវបានគេលួចចាប់ ឬគ្មានម្ចាស់តាមផ្លូវ ឬពីភូមិជនបទ។

សត្វឆ្កែ និងឆ្មា ១០លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម

ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ត្រូវបានជំរុញឱ្យចូលរួមចំណែកក្នុងការលុបបំបាត់ការជួញដូរសាច់ឆ្កែ និងឆ្មានៅកម្ពុជា តាមរយៈការរាយការណ៍និងអប់រំអ្នកទេសចរអំពីអ្វីដែលត្រូវប្រុងប្រយ័ត្ន។

អង្គការ Four Paws បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីចូលរួមជាមួយឧស្សាហកម្មទេសចរណ៍ពិភពលោក ក្នុងការគាំទ្រយុទ្ធនាការរបស់ខ្លួនដើម្បីបញ្ចប់ពាណិជ្ជកម្មសាច់ឆ្កែ និងឆ្មានៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម។

យោងតាម Four Paws ឧស្សាហកម្មសាច់សត្វឆ្មា និងឆ្កែបង្កការគំរាមកំហែងដល់ទេសចរណ៍អន្តរជាតិដែលចូលមកក្នុងប្រទេស ដោយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្កែឆ្កួត និងជំងឺសត្វដទៃទៀត។ ហើយពាណិជ្ជកម្មនេះក៏បង្ហាញពីហានិភ័យសុខភាពជាសក្ដានុពលដល់ អ្នកស្រុក និងអ្នកទេសចរ។

សត្វឆ្កែ និងឆ្មា ១០លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម

ពាណិជ្ជកម្មសាច់ឆ្កែ និងឆ្មា បង្កឧបសគ្គយ៉ាងសំខាន់ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត ដែលឆក់យកជីវិតមនុស្សជាង ៥៩,០០០ នាក់ក្នុងមួយឆ្នាំៗ និងបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ៨.៦ ពាន់លានដុល្លារ។ Four Paws សហការជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីបង្កើតតំបន់គ្មានជំងឺឆ្កែឆ្កួត។ នេះត្រូវបានសម្រេចនៅក្នុងទីក្រុង Hoi An ប្រទេសវៀតណាម ដែលបានប្រកាសខ្លួនឯងថា មិនទទួលទានសាច់ឆ្កែ និងឆ្មាក្នុងខែធ្នូ ឆ្នាំ២០២១។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ Four Paws ទទួលបានការគាំទ្រពីមនុស្សជាង២លាននាក់ ដែលតស៊ូមតិសម្រាប់ការ បញ្ចប់ពាណិជ្ជកម្មសាច់ឆ្កែ និងឆ្មា។ លើសពីនេះមនុស្សជាង ២៣,០០០ នាក់បានសរសេរទៅកាន់អាជ្ញាធរទេសចរណ៍ជាតិ នៃប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម ដោយជំរុញឱ្យបញ្ចប់ពាណិជ្ជកម្មនេះជាបន្ទាន់៕

សត្វឆ្កែ និងឆ្មា ១០លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម