អាជ្ញាធរថៃចាប់ខ្លួនអាជីវករខ្មែរម្នាក់ពាក់ព័ន្ធលក់ដូរស្បែកជើងក្លែងម៉ាកយេហោ

ពិភពលោក
ថ្ថ្ងៃអង្គារ 4 មករា 2022
អាជ្ញាធរថៃចាប់ខ្លួនអាជីវករខ្មែរម្នាក់ពាក់ព័ន្ធលក់ដូរស្បែកជើងក្លែងម៉ាកយេហោ

ស្រះកែវ៖ អាជីវករ​ខ្មែរ​ឈ្មោះ ធៀម ស៊ីម៉ា អាយុ៣២ឆ្នាំ លក់ដូរនៅក្នុងផ្សារទេសបាល៣ អាគារហ្វាបន្ទប់ V113 ឃុំ​អារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីរកឃើញភស្ដុតាងល្មើសនឹងកម្មសិទ្ធិបញ្ញា។

វត្ថុតាងទំនិញល្មើសកម្មសិទ្ធបញ្ញាក្នុងនោះ​មាន​ស្បែកជើងគ្មាន​ស្លាកស​ញ្ញាសរុបទាំងអស់ចំនួន៣២៨គូរ។

អាជ្ញាធរថៃចាប់ខ្លួនអាជីវករខ្មែរម្នាក់ពាក់ព័ន្ធលក់ដូរស្បែកជើងក្លែងម៉ាកយេហោ

តាមសមត្ថកិច្ចថៃបានលើកគើងថា ​ការឃាត់ខ្លួន​អាជីវករ​ខ្មែរ​នេះ ​គឺមាន​សេចក្ដីរាយការណ៍ករណីលួចចែកចាយទំនិញល្មើសកម្មសិទ្ធិបញ្ញានៅក្នុងផ្សាររោងគ្លឿ ដោយបញ្ជូនលក់ទៅឱ្យម៉ូយតាមប្រៃសនីយ៍ទើបសមត្ថកិច្ច​ថៃ​ដឹកនាំកម្លាំងចុះទៅចាប់ខ្លួនបាន ដោយចោទប្រកាន់​រក្សាទុក និងចែកចាយទំនិញល្មើសកម្ម សិទ្ធិបញ្ញាមុនហ្នឹងនាំខ្លួន ព្រមទាំងវត្ថុតាងបញ្ជូនទៅឱ្យជំនាញ ខ្លងលឹកខេត្តស្រះកែវ ដើម្បីចាត់វិធានការតាមនីតិវិធីបន្តទៀត​៕​

អាជ្ញាធរថៃចាប់ខ្លួនអាជីវករខ្មែរម្នាក់ពាក់ព័ន្ធលក់ដូរស្បែកជើងក្លែងម៉ាកយេហោ