អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចលើកលែងពន្ធគ្រប់ប្រភេទសម្រាប់សកម្មភាពអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៦ខែបន្ថែមទៀតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២។
ការសម្រេចបែបនេះទំនងក្រសួងសេដ្ឋកិច្ចមើលឃើញពីការងើបឡើងវិញនៃវិស័យទាំងនេះ កំពុងតែបន្តដើរទាំងត្រដាប់ត្រដួស ក្រោយជួបវិបត្តិកូវីដ-១៩អូសបន្លាយពេលជិតពីរឆ្នាំ ខណៈការអនុញ្ញាតជាផ្លូវការចំពោះភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរការមកកម្ពុជា ត្រូវបានគេមើលឃើញថា ការងើបសេដ្ឋកិច្ចពេញលេញនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ៕