អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនៅក្នុងឆ្នាំ២០២២នេះ ទទួលបានជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ដែលលើសនឹងផែនការ១២៣%។
លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារមានប្រសាសន៍ឱ្យដឹងបែបនេះក្នុងកម្មវិធីស្តីពី វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
លោកបន្តថា ចំណូលពន្ធមធ្យោបាយនេះមានការកើនឡើង និងប្រមូលបានលើសផែនការដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គ នាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ៕ រំចង់