កំណាត់ឈើជ្រុងជាច្រើនដុំ ឈ្មួញលួចកាប់លាក់ទុកនៅជើងភ្នំស្រង់ គេសង្ស័យមន្ត្រីជំនាញនៅពីក្រោយខ្នង

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 3 កុម្ភៈ 2022
កំណាត់ឈើជ្រុងជាច្រើនដុំ ឈ្មួញលួចកាប់លាក់ទុកនៅជើងភ្នំស្រង់ គេសង្ស័យមន្ត្រីជំនាញនៅពីក្រោយខ្នង

ប៉ៃលិន ៖ មានប្រជាពលរដ្ឋរាយការណ៍ឱ្យដឹងថា កំណាត់ឈើជ្រុងរាប់សិបដុំ ប្រវែងជាង៣ម៉ែត្រត្រូវបានក្រុមឈ្មួញយកទៅលាក់ទុកនៅរាយប៉ាយ តាមជើងភ្នំស្រង់ ស្ថិតនៅក្នុងភូមក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគេដាក់ការសង្ស័យថា អាចនឹងមានមន្ត្រីជំនាញណាម្នាក់នៅពីក្រោយខ្នងនៃការកាប់បំផ្លាញព្រៃឈើដ៏ច្រើននៅលើភ្នំមួយនេះ។ 

ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ព្រៃឈើនៅត្រង់ចំណុចភ្នំខាងលើអាចនឹងរលាយមិនខានខណ:មានក្រុមឈ្មួញ និងអ្នកស៊ីឈ្នួលកាប់ព្រៃ រស់នៅក្នុងខេត្តប៉ៃលិនមួយចំនួនបានយកម៉ាស៊ីនត្រង់ស៊ីន័រទៅដេកចាំអារឈើអស់រយ:ពេលជាច្រើនខែមកហើយ គឺលាន់ឮសម្លេងម៉ាស៊ីនកងរំពងទាំងយប់ទាំងថ្ងៃ ចុះហេតុអ្វីមន្រ្តីជំនាញអស់មិនឮ មិនទៅបង្ក្រាប។ ដូច្នេះទោះបីជាពួកគេនាំគ្នាកាប់ព្រៃអស់ពីភ្នំទំនងប្រហែលគ្មានបញ្ហាអ្វីមករំខានដែរមើលទៅ។

កំណាត់ឈើជ្រុងជាច្រើនដុំ ឈ្មួញលួចកាប់លាក់ទុកនៅជើងភ្នំស្រង់ គេសង្ស័យមន្ត្រីជំនាញនៅពីក្រោយខ្នង

ទាក់ទងសកម្មភាពនេះលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យអ្នកសារព័ត៌មានដឹងថា លោកនឹងចាត់ឱ្យមន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល កាប់បំផ្លាញព្រៃឈើខាងលើនេះ។

គួរបញ្ជាក់ថា សកម្មភាពកាប់អារព្រៃនៅតំបន់ភ្នំក្នុងខេត្តប៉ៃលិនកើតឡើងជាញឹកញាប់ ដែលពួកគេអាចធ្វើទៅបាន ក្រោយកាប់រានរួចរាល់ហើយ ដីព្រៃនោះត្រូវបានគ្រប់គ្រងដោយពលរដ្ឋខ្លះក៏លក់ឱ្យឈ្មួញយកទៅដាំដំណាំ និងធ្វើកសិកម្មផ្សេងៗ៕

កំណាត់ឈើជ្រុងជាច្រើនដុំ ឈ្មួញលួចកាប់លាក់ទុកនៅជើងភ្នំស្រង់ គេសង្ស័យមន្ត្រីជំនាញនៅពីក្រោយខ្នង