ថៅកែភោជនីយដ្ឋានជនជាតិចិន បាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី នៅអូរបែកក្អម

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 1 កុម្ភៈ 2022
ថៅកែភោជនីយដ្ឋានជនជាតិចិន បាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី នៅអូរបែកក្អម

ភ្នំពេញ៖ ថៅកែភោជនីយដ្ឋានជនជាតិមួយកន្លែង បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី ស្ថិតតាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

ជនរងគ្រោះ មានឈ្មោះ Liao Hua Xi Ang ជនជាតិចិន ភេទប្រុស អាយុ២៨ ឆ្នាំ ម្ចាស់ភោជនីយដ្ឋានមួយកន្លែងស្នាក់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានរកឃើញវត្ថុតាងនៅកន្លែងកើតហេតុមានអាវុធខ្លីម៉ាក Glock ចំនួន ១ដើម គ្រាប់ចំនួន ៩គ្រាប់ និងសំបកគ្រាប់ចំនួន ១គ្រាប់និងសម្ភារប្រើប្រាស់គ្រឿងញៀន ដប ទឹកសុទ្ធ និងបំពង់ទុយយោ។ 

ថៅកែភោជនីយដ្ឋានជនជាតិចិន បាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី នៅអូរបែកក្អម

យោងតាមការបំភ្លឺរបស់ឈ្មោះ Hu Guang wen ភេទប្រុស អាយុ ៥៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៦២១ នៅជាប់បន្ទប់ជនរងគ្រោះនៅវេលាម៉ោងប្រហែល៨ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ជនរងគ្រោះបានស្រែកប្រាប់គាត់ឱ្យជួយខ្លួនផង ថាមានគេចង់ធ្វើបាប។ ពេលគាត់ ចេញមកមើលមិនឃើញមានអី គាត់ក៏ ចូលក្នុងបន្ទប់វិញ។ បន្តិចក្រោយមកគាត់ បានចុះទៅក្រោមរកទិញអីហូប ។រហូតដល់វេលាម៉ោង ៩និង៣០នាទី គាត់ បានត្រឡប់មកវិញ។ រហូតនៅម៉ោង១២និង០០ នាទីមានមនុស្សប្រុសស្រីជាជនជាតិចិន ០២នាក់ មានឈ្មោះ Yi Xiao Yue អាយុ ៣២ឆ្នាំ ភេទស្រី ជាអតីតសង្សារជនរងគ្រោះ និងឪពុក ឈ្មោះ Yi Chuan Liang បានមករក ជនរងគ្រោះដល់បន្ទប់ដោយសារមិនឃើញជនរងគ្រោះឆ្លើយតបតាមឆាត លុះពេលបើកបន្ទប់ស្រាប់តែឃើញជនរងគ្រោះដេកនៅគន្លៀតគ្រែ ដោយមាន ឈាមក៏រាយការជូនសន្តិសុខខុនដូ។

ក្រោយធ្វើកោសល្យវិច័យនគរបាលសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតបាញ់ខ្លួនឯងស្លាប់ពិតប្រាកដមែន៕

ថៅកែភោជនីយដ្ឋានជនជាតិចិន បាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី នៅអូរបែកក្អម ថៅកែភោជនីយដ្ឋានជនជាតិចិន បាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី នៅអូរបែកក្អម