ភ្នំពេញ៖ នគបាលក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តកំពង់ធំនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណីលួចលុយនៅតាមកន្លែងវេរលុយ និងកន្លែងលក់ចាប់ហួយធំៗក្នុងភូមិសាស្រ្តខេត្តកំពត ក្រុងព្រះសីហនុខេត្តស្វាយរៀង ជ្រៃធំខេត្តកណ្តាល ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ខណៈពួកគេបម្រុងធ្វើសកម្មភាពនៅក្នុងខេត្តកំពង់ធំ និងបន្តទៅខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចកំពុងចាត់វិធានតាមនីតិវិធី៕