សំបុកឃ្មុំខ្មែចិន នៅមុខព្រលានយន្តហោះ ត្រូវបានផ្អាកក្រោយជះក្លិនខ្លាំងទប់លែងរួច

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 14 តុលា 2024
សំបុកឃ្មុំខ្មែចិន នៅមុខព្រលានយន្តហោះ ត្រូវបានផ្អាកក្រោយជះក្លិនខ្លាំងទប់លែងរួច

ទីតាំងសង្ស័យជួញដូរផ្លូវភេទមានជនជាតិខែ្មរចិននោះត្រូវបានសមត្ថកិច្ចចម្រុះចុះស្រាវជ្រាវរកឃើញវត្ថុតាងពាក់ព័ន្ធមួយចំនួន និងឃាត់ខ្លួនមនុស្សជាង ១០នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិក្បាលដំរី ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សំបុកឃ្មុំខ្មែចិន នៅមុខព្រលានយន្តហោះ ត្រូវបានផ្អាកក្រោយជះក្លិនខ្លាំងទប់លែងរួច

សកម្មភាពសង្ស័យលួចបម្រើសេវាផ្លូវភេទនេះជ្រកក្រោមស្លាកយីហោហាងឈ្មោះ ឡុងជីតាវ របស់ជនជាតិចិន ចំពោះអ្នកពាក់ព័ន្អនៅពីក្រោយខ្នងគេមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ ខណៈអ្នកត្រូវឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីដំណើរការនីតិវិធី។

សំបុកឃ្មុំខ្មែចិន នៅមុខព្រលានយន្តហោះ ត្រូវបានផ្អាកក្រោយជះក្លិនខ្លាំងទប់លែងរួច

បើតាមប្រភពដំណឹងដែល 1Post ទទួលបានទីតាំងយេហោខាងលើនេះបើកដំណើរការយូរមកហើយ ទើបតែយប់ថ្ងៃទី១៣ តុលា ឃើញសមត្ថកិច្ចចុះបង្ក្រាបតែម្ដង។ 

សំបុកឃ្មុំខ្មែចិន នៅមុខព្រលានយន្តហោះ ត្រូវបានផ្អាកក្រោយជះក្លិនខ្លាំងទប់លែងរួច

ប្រភពបានបន្តថា នៅភូមិក្បាលដំរី ២  ប្លុកផ្ទះល្វែងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មើលទៅហាក់បីដូចជាភូមិចិនទៅហើយ ព្រោះបណ្ដុំដោយជនជាតិចិនរស់នៅចេញចូលបើកហាងតូចធំជាច្រើន មានទាំងមុខរបរតូចតាច ទាំងធំដុំ និងការរកស៊ីលក់ដូរលើចិញ្ចើមផ្លូវក៏មាន។ ហើយក៏សម្បូរហាងបើកភ្លើងក្រហមម៉ាស្សា កោសជប់ ច្រើនកន្លែងណាស់ដែរ៕

សំបុកឃ្មុំខ្មែចិន នៅមុខព្រលានយន្តហោះ ត្រូវបានផ្អាកក្រោយជះក្លិនខ្លាំងទប់លែងរួច សំបុកឃ្មុំខ្មែចិន នៅមុខព្រលានយន្តហោះ ត្រូវបានផ្អាកក្រោយជះក្លិនខ្លាំងទប់លែងរួច