ភ្នំពេញ៖ បន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈនៅក្នុងមូលដ្ឋាន នៅថ្ងៃចន្ទទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។
ក្រុមត្រៀមជាប់ទ្រុងខាងលើមានតែម្នាក់ជាជាងកញ្ចក់ ក្រៅពីនោះមុខរបរទាត់ខ្យល់ និងជំនាញខាងឆក់។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមាន ម៉ូតូម៉ាកហុងដាស្កុបពីចំនួន ០១គ្រឿង ឧបករណ៍ប្រើប្រាស់សារធាតុញៀន និងឯកសារសម្គាល់ខ្លួនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍កំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្ត៕