អបិយជំនឿ និងការពិចារណាប្រកបដោយបញ្ញាគិតឱ្យបានល្អិតល្អន់ជាទន់សម្រាប់ធ្វើការសម្រេចចិត្ត

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 9 តុលា 2022
អបិយជំនឿ និងការពិចារណាប្រកបដោយបញ្ញាគិតឱ្យបានល្អិតល្អន់ជាទន់សម្រាប់ធ្វើការសម្រេចចិត្ត

ភ្នំពេញ៖ ជាការពិតនៅពេលដែលមនុស្សជួបទុក្ខលំបាកមានឧបកសគ្គក្នុងដំណើរការជីវិតរស់នៅរបស់ពួកគេ ហើយគ្មានអ្នកណាអាចជួយបាន នៅពេលនោះមនុស្សត្រូវការស្វែងរកការពឹងពុំនាក់ដែលទុកចិត្តមួយ ឬជំនួយ ។ នៅពេលនោះ«ជំនឿ»បានដឹកនាំគេទៅរកផ្លូវរូបិយខ្លះ និងអរូបិយខ្លះដោយមានទំនុកចិត្តថា រឿងរ៉ាវ ឬវត្ថុ ឬមនុស្សទាំងនោះអាចជួយខ្លួនបានតួរយ៉ាងដូចជាសកម្មភាពនេះ។ 

នេះគ្រាន់ជាផ្នែកមួយនៃការជឿលើអរូបិយ។ ហើយបើនិយាយពីអបិយជំនឿ ឬជំនឿជារួមក្នុងសង្គមខ្មែរមានតាំងពីដូនតាមកគឺជារឿងមួយ ប៉ុន្ដែរឿងមួយទៀតគឺជំនឿមិនសមហេតុផល ឬការជឿងប់ងុលខ្លាំងពេកដោយគ្មានពិចារណា ចង់ឬមិនចង់នឹងធ្វើឱ្យពលរដ្ឋរងគ្រោះ ឬត្រូវបានគេធ្វើអាជីវកម្ម។ ហេតុនេះជំនឿក៏ត្រូវតែប្រកបដោយបញ្ញាផងដែរ។ ហើយអ្វីដែលជាភាពសត្យានុម័តនេះព្រះពុទ្ធបានសំដែងថា «ជំនឿត្រូវប្រកបដោយបញ្ញា» ធ្វើអ្វីៗត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ ដើម្បីជៀសផុតពីផលប៉ះពាល់ផ្សេងៗ។

អបិយជំនឿ និងការពិចារណាប្រកបដោយបញ្ញាគិតឱ្យបានល្អិតល្អន់ជាទន់សម្រាប់ធ្វើការសម្រេចចិត្ត

ទាក់ទងនឹងអបិយជំនឿនេះដែរព្រះគ្រូបញ្ញាវិសុទ្ធិរង្សី ខាវ សារ៉ាក់ ប្រធានកម្មវិធីសំឡេង ព្រះធម៌អប់រំចិត្តតាមមាគ៌ាព្រះពុទ្ធសាសនា បានមានសង្ឃដីកាថា ជំនឿមិនសមហេតុផល ឬអបិយជំនឿទាំងនោះ គឺគេហៅថា “មង្គលភ្ញាក់ផ្អើល”។ ព្រះអង្គបានពន្យល់ថា៖ “អបិយជំនឿ” ឬ“មង្គលភ្ញាក់ផ្អើល” គឺមានន័យថា បុគ្គលនោះឯង មិនប្រកបទៅដោយសម្មាទិដ្ឋិ ហើយប្រព្រឹត្តិអំពើកុសលមិនប្រកបដោយបញ្ញានោះដែរ។ ដែលនិយាយថា អត់ប្រកបដោយបញ្ញាគឺ អសទ្ធា។ 

អបិយជំនឿ និងការពិចារណាប្រកបដោយបញ្ញាគិតឱ្យបានល្អិតល្អន់ជាទន់សម្រាប់ធ្វើការសម្រេចចិត្ត

ដែលហៅថាអសទ្ធានោះគឺ ការជឿនោះមិនប្រកបដោយបញ្ញា ហើយមិនមានការជឿទៅលើ កម្មនិងផល។បុគ្គលខ្លះជឿទៅលើដើមចេកដែលដុះមកច្រងេងច្រងាង ជឿទៅលើជ្រូកជើង៥ ជឿទៅលើគោកើតចេញមកមានក្បាលពីរ ហើយយកធ្វើសក្ការបូជា យកវត្ថុនោះជាទីពឹង ជាទីរលឹករបស់គេធ្វើពិធីបួងសួង សុំសេចក្ដីសុខ។ ប៉ុន្តែបើគេជឿទៅលើ “មង្គល” គឺឱ្យតែចេញពន្លឺព្រះអាទិត្យមកគឺគេថា មង្គល របស់គេហើយ មិនចាំបាច់អុជធូបអុជទៀននោះទេ។ គឺជាសទ្ធារបស់គេប្រកបទៅដោយបញ្ញា។ ទ្រឹស្ដីព្រះពុទ្ធសាសនាគឺគេជឿលើកម្មផល។ បើគេធ្វើអំពើល្អគឺបានផលល្អធ្វើអំពើអាក្រក់បានផលអាក្រក់៕ 1Post

អបិយជំនឿ និងការពិចារណាប្រកបដោយបញ្ញាគិតឱ្យបានល្អិតល្អន់ជាទន់សម្រាប់ធ្វើការសម្រេចចិត្ត