បាត់ដំបង៖ ជនសង្ស័យចំនួន០២នាក់ជិះសុទ្ធតែរថយន្តស៊េរីទំនើបដើរធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ២៤ ធ្នូ ជាមួយនឹងវត្ថុតាងមួយចំនួនផង។
យោងរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់នេះ ម្នាក់ឈ្មោះ លី សុខឡេង ហៅពៅ ផល្លា ហៅម៉ាប់ អាយុ៣៩ឆ្នាំគ្មានផ្ទះសម្បែងពិតប្រាកដទេ និងម្នាក់ទៀតឈ្មោះ ប៉ាល់ ស៊ីនឿន ហៅ គ្រឿត ព្រឹង ហៅ ស្វិតអាយុ៥០ឆ្នាំ នៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ។
ក្នុងនោះសមត្ថកិច្ចក៏ដកហូតបានវត្ថុតាងមានរថយន្តឡង់គ្រីស្ស័រ ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-8668 ម៉ូតូ០២គ្រឿង កូនសោរសម្រាប់ដោះស្លាកលេខម៉ូតូ និងដែកសម្រាប់កាច់សោ.ក រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចជននទាំង២នេះ បានព្យាយាមលាក់អត្តសញ្ញាណ លាក់ទីលំនៅពិត ដែលធ្លាប់ប្រព្រឹត្តបទល្មើសមិនតិចជាង១០លើកស្ទើរគ្រប់ស្រុកនិងក្រុងក្នុងខេត្តបាត់ដំបង៕ VC