ផ្ទះពលរដ្ឋក្រីក្រម្ភៃខ្នងដួលរាបដល់ដី ព្រោះតែភ្លៀងនិងខ្យល់កន្ត្រាក់នៅស្រុករុក្ខគីរី កំពុងរកជំនួយ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 21 មិថុនា 2022
ផ្ទះពលរដ្ឋក្រីក្រម្ភៃខ្នងដួលរាបដល់ដី ព្រោះតែភ្លៀងនិងខ្យល់កន្ត្រាក់នៅស្រុករុក្ខគីរី កំពុងរកជំនួយ

សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅស្រុករុក្ខគីរីខេត្តបាត់ដំបង មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងបានបោកកួចបំផ្លាញផ្ទះសំបែងទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន។

គ្រោះធម្មជាតិនេះកើតឡើងទៅលើឃុំ២ ក្នុងនោះមានឃុំស្តុកប្រវឹក នឹងឃុំមុខរាហ៍ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ផ្ទះពលរដ្ឋក្រីក្រម្ភៃខ្នងដួលរាបដល់ដី ព្រោះតែភ្លៀងនិងខ្យល់កន្ត្រាក់នៅស្រុករុក្ខគីរី កំពុងរកជំនួយ

ជាមួយគ្នានេះដែរអាជ្ញាធរ និងសត្ថកិច្ចកំពុងពន្លឿនក្នុងការចុះស្រង់ស្ថិតិទំហំនៃផលប៉ះពាល់ ដើម្បីរាយការណ៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងក្នុងគោលបំណងផ្តល់ជំនួយបឋមដល់គ្រួសារជនរងគ្រោះ។

សូមរម្លឹកថា បើមានមេឃរកកលភ្លៀង ខ្យល់ ផ្គរ រន្ទះ កុំនៅទីវាល ឬក្រោមដើមឈើ សូមទៅរកទីកន្លែងសុវត្ថិភាព បិទទ្វារបង្អួច បើអាចផ្អាកប្រើប្រាស់ និងបិទសម្ភារៈមួយចំនួនដែលអាចឆ្លងចរន្តអគ្គីសនីបាន ដើម្បីគេចពីគ្រោះធម្មជាតិដែលអាចនឹងកើតឡើងដោយយថាហេតុណាមួយ៕ SP

ផ្ទះពលរដ្ឋក្រីក្រម្ភៃខ្នងដួលរាបដល់ដី ព្រោះតែភ្លៀងនិងខ្យល់កន្ត្រាក់នៅស្រុករុក្ខគីរី កំពុងរកជំនួយ