បាត់ដំបង៖ យុវជនម្នាក់ទំនងបែកថ្នាំបានលួចយករថយន្តមួយគ្រឿងដែលកំពុងរង់ចាំដឹកស្រូវ បើកសម្ដៅទៅក្រុងបាត់ដំបងក៏បានជួបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន កាលពីយប់ថ្ងៃទី១៥ ធ្នូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ។
ជនសង្ស័យមានឈ្មោះ អឿន សារិត អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី រីឯរថយន្តនោះម៉ាក Hyundai (ហ៉ីយិនដាយ) ពាក់ស្លាកលេខ ភ្នំពេញ 3F-1578 របស់លោក ទូចដារ៉ា អាយុ២៩ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពថា «ខ្ញុំទើបជក់ថ្នាំញៀនរួចដើរទៅឃើញរថយន្តដឹកស្រូវទុកចោល បាត់ម្ចាស់ទើបខ្ញុំឡើងបើកតែម្ដង» ដោយនិយាយត្រឡប់ត្រឡិនដូចមនុស្សបែកថ្នាំ។ ទោះជាយ៉ាងនេះក្ដីចោរចិត្តជារូបនេះ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់វិធានការតាមនីតិវិធី៕ VC