អ្នកមានប្រាក់ សង់អាគារ និងរបងព័ទ្ធលើដឺចំណីសមុទ្រជាបន្តបន្ទាប់ នៅឃុំថ្មស ខែត្រកោះកុង

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 30 កញ្ញា 2024
អ្នកមានប្រាក់ សង់អាគារ និងរបងព័ទ្ធលើដឺចំណីសមុទ្រជាបន្តបន្ទាប់ នៅឃុំថ្មស ខែត្រកោះកុង

ដីចំណីសមុទ្រ ឬ អ្នកខ្លះឆ្នេរសមុទ្រ ត្រូវបានគេសាងសង់សំណង់រឹង និងរបងព័ទ្ធយកជាបន្តបន្ទាប់នៅក្នុងភូមិ ចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខែត្រកោះកុង ហាក់ពុំឃើញអាជ្ញាធរនិងសមត្ថកិច្ចជំនាញចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដែលនាំឱ្យគេកើតឆ្ងល់ថា ទំនងជាមានការគប់គិតគ្នាហើយមើលទៅ។

ប្រភពដំណឹងបានឱ្យដឹងថា ទីតាំងដីនៅជាប់ចំណីសមុទ្រនោះ គឺអ្នកមានប្រាក់នៅសហរដ្ឋអាមេរិកបានទិញពីអ្នកភូមិចាស់ ហើយក្រោយមកក៏ឃើញគេសាងសង់អាគារថ្មលើចំណីសមុទ្រ និងសង់របងព័ទ្ធយកចំណីសមុទ្រ ដែលមិនអាចឱ្យធ្វើដំណើរឆ្លងកាត់បានដូចមុនទេថែមយកគ្រឿងចក្រកាយខ្សាច់នៅពីមាត់សមុទ្រយកមកគរទុកផងទៀត។

អ្នកមានប្រាក់ សង់អាគារ និងរបងព័ទ្ធលើដឺចំណីសមុទ្រជាបន្តបន្ទាប់ នៅឃុំថ្មស ខែត្រកោះកុង

ប្រភពបានបន្តឱ្យដឹងទៀតថា ម្ចាស់ទីតាំងនោះគេហៅឈ្មោះ  តាជៀវ និង តាឈែ អ្នកទាំងពីររស់នៅសហរដ្ឋ អាមេរិក ប៉ុន្តែមានអ្នកមើលការខុសត្រូវក្នុងសាងសង់ដោយគ្មានច្បាប់ត្រឹមត្រូវនោះទេ។ 

ទាក់ទងនឹងករណីនេះលោក អិក កួន មេឃុំថ្មស មិនទាន់សុំការបញ្ជាក់បានទេ បន្ទាប់អ្នកសារព័ត៌មានប្រចាំតំបន់នោះខលចូលទូរសព្ទលោកពុំមានអ្នកទទួល។

អ្នកមានប្រាក់ សង់អាគារ និងរបងព័ទ្ធលើដឺចំណីសមុទ្រជាបន្តបន្ទាប់ នៅឃុំថ្មស ខែត្រកោះកុង

បើតាមលោក ហាក់ បូរ៉ា ប្រធានការិយាល័យសុរិយោដី ស្រុកបូទុមសាគរ ថា លោកពុំបានដឹងពីការសាងសង់សំណង់ទាំងអស់នេះនៅឡើយ។ ប្រសិនបើមានការស្នើរសុំច្បាប់អនុញ្ញាតលោកនឹងដឹងហើយ។ តែរឿងនេះអត់ឃើញលិខិតណាមួយមកដល់ដៃរលោកនោះទេ។

ចំណែកលោក ក្រួច បូរីសីហា អភិបាលស្រុកបូទុមសាគរ មិនទាន់អាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទចូលលេខរបស់លោក ៣ដង ពុំមានអ្នកទទួល។

អ្នកមានប្រាក់ សង់អាគារ និងរបងព័ទ្ធលើដឺចំណីសមុទ្រជាបន្តបន្ទាប់ នៅឃុំថ្មស ខែត្រកោះកុង

សូមរម្លឹកថា បើតាមអនុក្រឹតលេខ ៩៨ របស់រាជរដ្ឋាភិបាល ត្រង់មាត្រា ៨ បានចែងថា ឆ្នេរនិងពាមសមុទ្រ កំណត់ចម្ងាយ ១០០ ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម (ពេលទឹកជោរអតិបរមា)។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ 

អ្នកមានប្រាក់ សង់អាគារ និងរបងព័ទ្ធលើដឺចំណីសមុទ្រជាបន្តបន្ទាប់ នៅឃុំថ្មស ខែត្រកោះកុង