ករណីបា.ញ់ស្លា.ប់បុរសចិនម្នាក់នៅក្រុងព្រះសីហនុ មិនទាន់រកឃើញជនដៃដល់

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 9 ធ្នូ 2021
ករណីបា.ញ់ស្លា.ប់បុរសចិនម្នាក់នៅក្រុងព្រះសីហនុ មិនទាន់រកឃើញជនដៃដល់

ព្រះសីហនុ៖ លោក តី វិសាល អធិការក្រុងព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថាករណីបុរសជនជាតិចិនម្នាក់ ដេកស្លាប់ នៅក្នុងបុរី Blue Sky ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីរសៀលម៉ោង ០៣ និង៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ គឺរហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ដោយមិនទាន់ដឹងមូលហេតុនៃការស្លាប់នៅឡើយទេ។

ករណីបា.ញ់ស្លា.ប់បុរសចិនម្នាក់នៅក្រុងព្រះសីហនុ មិនទាន់រកឃើញជនដៃដល់

ជនរងគ្រោះនោះមានឈ្មោះ JIKE MUNAI ភេទប្រុស អាយុ ២១ឆ្នាំ លើដងខ្លួនស្នាមគ្រាប់កាំភ្លើងវ៣គ្រាប់ ១គ្រាប់ចូលទៅបៀមលើឆ្អឹងក្បាលជង្គង់ ស្នាមជើងខាងស្តាំ ១កន្លែង ត្រង់កន្លាក់ជង្គង់ធ្លាយភ្លៅទៅផ្នែកខាងក្រោយ និងចំហៀងក្បាលជង្គង់ខាងក្នុង ធ្លាយទៅគល់ភ្លៅខាងក្រោយ ១កន្លែងទៀត។ គិតត្រឹមថ្ងៃទី០៩ ខែធ្នូ នេះ សមត្ថកិច្ចមិនទាន់រកឃើញជនដៃដល់នៅឡើយ៕ SP

ករណីបា.ញ់ស្លា.ប់បុរសចិនម្នាក់នៅក្រុងព្រះសីហនុ មិនទាន់រកឃើញជនដៃដល់