ថៃ៖ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចេញបទបញ្ជាឱ្យរឹតបន្តឹងទៅលើច្បាប់នៃការប្រើប្រាស់កាំភ្លើង និងធ្វើតេស្តរកសារធាតុញៀនទៅលើមន្រ្តី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាប្រចាំបន្ទាប់ពីមានមានករណីបាញ់សម្លាប់យ៉ាងរង្គាលនៅក្នុងមណ្ឌលថែទាំកុមារ។
ពោលគឺក្រោយពីអតីតមន្រ្តីប៉ូលិសម្នាក់បានបាញ់សម្លាប់មនុស្ស ៣៦នាក់ ដែលក្នុងនោះគេឃើញថាមាន ២៤នាក់ជាកុមារ។
តាមការបញ្ជាក់ពីប៉ូលិសថៃ លោក Damrongsak Kittprapas ឱ្យដឹងថា ពេលនេះអ្នកមានសិទ្ធកាន់កាំភ្លើងទាំងអស់នៅក្នុងប្រទេសថៃ តម្រូវឱ្យធ្វើការពិគ្រោះសុខភាពផ្លូវចិត្តជាប្រចាំផងដែរ។ តាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia បញ្ជាក់ថា ថៃជាប្រទេសមួយដែលមានអ្នកប្រើកាំភ្លើង ក្នុងតួលេខខ្ពស់ បើធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕ រំចង់