តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ចាយ ផានី ភរិយាលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 11 តុលា 2024
តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ចាយ ផានី ភរិយាលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា

លោកស្រី ចាយ ផានី ត្រូវបានគេដឹងជា ភរិយាលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ត្រូវ បានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន ( ចេញសែកអត់ប្រាក់ ) 

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ចាយ ផានី ភរិយាលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា

បើតាមតាដីបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ចាយ ផានី ត្រូវដាក់ក្រោមការត្រួតពិនិត្យពីបទរំលោភលើទំនុកចិត្ត និ បំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ចាយ ផានី ភរិយាលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា

ដីកាដដែលនោះបញ្ជាក់ទៀតថា សំអាងហេតុដែលបានរៀបរាប់នេះបទល្មើសដែលចោទប្រកាន់ជាបទមជ្ឈិម ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ប៉ុន្តែជនត្រូវចោទមានចេតនាគេចវេះមិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ១០០ ព្រ.ទ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ចាយ ផានី ភរិយាលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា

ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញគប្បីសម្រេចចាប់ខ្លួនឈ្មោះ ចាយ ផានី ភេទស្រី កើតថ្ងៃទី០១ មករា ឆ្នាំ ១៩៦៥ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីឆ្លើយបំភ្លឺការពិតក្នុងសំណុំរឿង។

សូមបញ្ជាក់ថា ដីកានោះបានចេញតាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤ ប៉ុន្តែទើបតែបែកធ្លាយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ហើយ ជនត្រូវចោទឈ្មោះ ចាយ ផានី មិនដឹងជាចាប់ខ្លួនបាន ឬ នៅឡើយទេ៕

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ចាយ ផានី ភរិយាលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា