ក្រុងប៉ោយប៉ែត៖ ល្បែងឡូតូឆ្នៃលើសច្បាប់កំណត់ជ្រកក្រោមស្លាកអាជ្ញាបណ្ណឆ្នោតខ្មែរយេហោ 8888 ដែលអាងខ្នងមេលាង ជាអ្នកធំម្នាក់ កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងសេរីនៅក្រុងប៉ោយប៉ែត កំពុងធ្វើស៉ីពលរដ្ឋមិនមានការបង្ក្រាប។
ជាក់ស្ដែងល្បែងឡូតូ 8888 កំពុងបើកលេងចំនួនបីកន្លែងនៅក្រុងប៉ោយប៉ែត នៅអូរនាង ទីពីរជិតសង្កាត់ផ្សារកណ្តាល នឹងទីបីខាងក្រោយសណ្ឋាគារសុងតារា ស្ថិតនៅក្នុងភូមិបាលិឡៃ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ទាក់ទងករណីល្បែងស៉ីសងខាងលើ លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ចូលមើលសារសំណួរហើយ មិនទាន់មានការបញ្ជាក់នៅឡើយតាំងពីថ្ងៃទី២ ដល់៥ ខែធ្នូ ឆ្នាំ២០២១។
ចំណែកថៅកែ លាង យើងខ្ញុំមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។
សូមរំលឹកថា ល្បែងស៉ីសងខាងលើត្រូវបានសង្ស័យថា យកអាជ្ញាបណ្ណឆ្នោតខ្មែរមកបំភ័ន្តជាយកលំនាំតាមល្បែង Keno online ដោយអាចចាក់បានគ្រប់ម៉ោង តាមលេខតូចធំ ក្រាស់ស្ដើងឬរូបសត្វទាំង១២ ចេញលទ្ធផល៤នាទីស៉ីសងម្ដង ដែលគេបានសេតអាប់វេបសាយ ធ្វើស៉ីក្នុងម៉ាស៉ីនរួចហើយ មិនខុសអីពីល្បែងស្លុតម៉ាស៉ីន ឬក៏អនឡាញ ផ្ទុយច្បាប់អនុញាតិអាជីវកម្មឆ្នោតឡូតូពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ចេញប្រចាំថ្ងៃយ៉ាងច្រើន៥ដង ក្នុង១ថ្ងៃដោយមានបង្វិលក្រឡុកលេខ និងមានការឡាយផ្ទាល់តាមទូរទស្សន៍ ឬផេករបស់ក្រុមហ៊ុន៕ PS