រថយន្តដឹកកំណាត់ឈើលើសទ្រុងប្រឈមនឹងគ្រោះថ្នាក់អាចបើកឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងបាធាយបាន

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 7 មេសា 2023
រថយន្តដឹកកំណាត់ឈើលើសទ្រុងប្រឈមនឹងគ្រោះថ្នាក់អាចបើកឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងបាធាយបាន

ពលរដ្ឋរាយការណ៍មកថា មិនជារឿងថ្មីទេសម្រាប់សកម្មភាពក្រុមរថយន្តយីឌុបខ្នាតយក្សដឹកអុសសាទែ ដោយផ្ទុកលើសទ្រុងប្រឈមនឹងគ្រោះថ្នាក់តែអាចដឹកឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាមបានយ៉ាងរលូន ដោយគ្រាន់តែឃើញអ្នកចុះពីរថយន្តដើរចាប់ដៃជាមួយមន្ត្រីជញ្ជីង នាំឱ្យមានការកើតឆ្ងល់ថា តើមន្ត្រីជំនាញពិនិត្យតែទម្ងន់រឬយ៉ាងណាបានជាការផ្ទុកលើសទ្រុងប្រឈមនឹងគ្រោះថ្នាក់ហើយនៅតែឱ្យបន្តដំណើរបាន? វីដេអូ https://fb.watch/jLvmJomZ8D/?mibextid=qC1gEa

រថយន្តដឹកកំណាត់ឈើលើសទ្រុងប្រឈមនឹងគ្រោះថ្នាក់អាចបើកឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងបាធាយបាន

សកម្មភាពនេះបានកើតឡើងជាយូរឆ្នាំមកហើយនៅចំណុចស្ថានីយ៍ជញ្ជីងថ្លឹងថយន្តថ្នល់កែង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ហើយរូបភាពនេះគឺថតបានកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ជាមួយនឹងរូបភាពថតបាននាពេលកន្លងទៅ សូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផងការពិតយ៉ាងណា? គ្រាដែលលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ចាម 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។

រថយន្តដឹកកំណាត់ឈើលើសទ្រុងប្រឈមនឹងគ្រោះថ្នាក់អាចបើកឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងបាធាយបាន

បើតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមាត្រា៥៦ ត្រង់ចំណុច៤ បានចែងថា ប្រសិនបើបន្ទុកត្រូវលូតហួស១ម៉ែត្រពីគែមខាងក្រោយនៃយានពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឱ្យលើសហួសពីគែមទទឹងយានហើយកម្ពស់មិនត្រូវឱ្យហួសលើសពីដំបូលយានឡើយ។ លើកលែងតែរថយន្តផ្ទុកមនុស្សអតិបរមាចំនួនត្រឹម២០នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមា០,៥០ម៉ែត្រពីលើដំបូលឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។ 

ចុះបើយើងក្រឡេកមកមើលការផ្ទុកឡើងលើនៃរថយន្តនេះវិញតើវាកំពុងប្រឈមនឹងគ្រោះថ្នាក់អ្វីខ្លះ? ហេតុអ្វីអស់លោកមន្រ្តីជំនាញឱ្យបន្តដំណើរទៅមុខបាន? នេះជាសំណួរ៕ តាពេជ្រ

រថយន្តដឹកកំណាត់ឈើលើសទ្រុងប្រឈមនឹងគ្រោះថ្នាក់អាចបើកឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងបាធាយបាន