ជនជាតិកូរ៉េខាងជើង ធ្វើការនៅអាមេរិកលួចយកបច្ចេកវិទ្យា និងផ្ដល់លុយឱ្យមេផលិតអាវុធ

ពិភពលោក
ថ្ថ្ងៃសុក្រ 13 ធ្នូ 2024
ជនជាតិកូរ៉េខាងជើង ធ្វើការនៅអាមេរិកលួចយកបច្ចេកវិទ្យា និងផ្ដល់លុយឱ្យមេផលិតអាវុធ

ក្រសួងការបរទេសអាមេរិក បាននិយាយថា ជនជាតិ កូរ៉េខាងជើងប្រហែល ១៣០ នាក់បានទទួលការងារ IT នៅក្រុមហ៊ុន និងអង្គការ មួយចំនួនរបស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ ហើយរកចំណូលបានយ៉ាងហោចណាស់ ៨៨ លានដុល្លារ សម្រាប់ជំនួយដល់ទីក្រុងព្យុងយ៉ាងយកទៅប្រើប្រាស់ផលិតអាវុធប្រល័យលោក។

ជនជាតិកូរ៉េខាងជើង ធ្វើការនៅអាមេរិកលួចយកបច្ចេកវិទ្យា និងផ្ដល់លុយឱ្យមេផលិតអាវុធ

បុគ្គលិកទាំងនោះធ្វើការខាងបច្ចេកវិទ្យាបានបន្លំខ្លួនធ្វើការងារនៅក្រុមហ៊ុនអាមេរិក បន្ទាប់មកបានលួចអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើម្បីជំរិតទារប្រាក់ទុកជួយដល់មូលនិធិកម្មវិធីអាវុធរបស់កូរ៉េខាងជើង។

ជនជាតិកូរ៉េខាងជើង ធ្វើការនៅអាមេរិកលួចយកបច្ចេកវិទ្យា និងផ្ដល់លុយឱ្យមេផលិតអាវុធ

ក្រសួងការបរទេស បានបន្តថា អ្នកទាំងនោះ ត្រូវបានបញ្ជូន និងគ្រប់គ្រងដោយក្រុមហ៊ុនកូរ៉េខាងជើងចំនួន ២ ដូចជា ក្រុមហ៊ុន Yanbian Silverstar Network Technology ដែលមានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុន Volasys Silverstar ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ ក្រុមហ៊ុនទាំង ២ នេះសុទ្ធតែជាក្រុមហ៊ុនដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក៕

ជនជាតិកូរ៉េខាងជើង ធ្វើការនៅអាមេរិកលួចយកបច្ចេកវិទ្យា និងផ្ដល់លុយឱ្យមេផលិតអាវុធ