CNN បានផ្សាយថា នៅក្នុងឆ្នាំ២០២០ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល៤គ្រាប់ ហើយនៅឆ្នាំ២០២១ ការសាកល្បងមីស៊ីលកើនឡើងទ្វេដង។ លុះមកដល់ឆ្នាំ២០២២វិញ កូរ៉េខាងជើងបានបាញ់មីស៊ីលច្រើនជាងគេបំផុតមិនធ្លាប់មានពីមុនមក ដោយថ្ងៃខ្លះកូរ៉េខាងជើងបាញ់មីស៊ីលដល់ទៅ២៣គ្រាប់ក្នុងមួយថ្ងៃ។ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយ៉ាងតិច ៩០គ្រាប់ក្នុងឆ្នាំ២០២២ ។
ខាងក្រោមនេះជាពេលវេលានៃការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ៖ នៅថ្ងៃទី២៣ខែធ្នូ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល២គ្រាប់ ទៅកាន់តំបន់សមុទ្រភាគខាងកើត។នៅថ្ងៃទី១៨ខែធ្នូ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់ទៅកាន់តំបន់សមុទ្រខាងកើត។
នៅក្នុងខែវិច្ឆិកា មានករណីបាញ់មីស៊ីលដល់ទៅ៣៣គ្រាប់ទៅកាន់តំបន់សមុទ្រដែលជាពេលវេលាបាញ់សាកល្បងមីស៊ីលច្រើនបំផុត។ ក្នុងចំណោមនោះ នៅថ្ងៃទី១៨ខែវិច្ឆិកាកូរ៉េខាងជើងបានបាញ់មីស៊ីលអន្តរទ្វីប Hwasong -17 ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំ គីមជុងអ៊ុន ហើយនៅថ្ងៃទី២ខែវច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលដល់ទៅ២៣គ្រាប់។
នៅក្នុងខែតុលា កូរ៉េខាងជើងបានបាញ់មីស៊ីល១២គ្រាប់ និងកាំភ្លើងធំរាប់រយគ្រាប់ទៅកាន់តំបន់សមុទ្រ។ ក្នុងខែកញ្ញា ការបាញ់សាកល្បងមានតែ៤គ្រាប់ប៉ុណ្ណោះ។ ចំណែកខែកញ្ញាវិញ កូរ៉េខាងជើងបានបាញ់សាកល្បងតែ៤គ្រាប់ប៉ុណ្ណោះ។ ខែសីហា មានការសាកល្បងតែ ២គ្រាប់ ហើយនៅខែកក្កដាមិនមានឡើយ។
ដោយឡែកនៅក្នុងខែមិថុនា កូរ៉េខាងជើងបានបាញ់សាកល្បង៨គ្រាប់ និងខែឧសភា សាកល្បង៨គ្រាប់។ នៅក្នុងខែមីនា ប្រទេសនេះបានបាញ់សាកល្បង២គ្រាប់ ខែកុម្ភៈសាកល្បងតែ១គ្រាប់ និងខែមករាបាញ់សាកល្បង ៨គ្រាប់៕