វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបង្ហាញថា ការលក់អាវុធសកលបានកើនដល់ ៦៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង ៤,២% បើធៀបនឹងឆ្នាំ ២០២២។ ការកើនឡើងនេះដោយសារតែសង្គ្រាមជម្លោះក្នុងតំបន់ និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅទូទាំងពិភពលោក។
ពិសេសសង្រ្គាមរុស្ស៊ីជាមួយអ៊ុយក្រែនបានមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការផលិតអាវុធនៅអឺរ៉ុប និងអាមេរិកខាងជើង ដើម្បីបំពេញតម្រូវការការពារជាតិ។
នៅក្នុងនោះដែរទំនើបកម្មផ្នែកការពារជាតិក្នុងចំណោមបណ្តាប្រទេសអាស៊ីបាន កើន ឡើងព្រោះតែភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជំរុញដោយការប្រជែងអំណាច និងជម្លោះដែនសមុទ្រ។ ចំណែកឯមជ្ឈិមបូព៌ានៅតែជាចំណុចក្តៅដែលអស្ថិរភាពក្នុងតំបន់បានជំរុញឱ្យរដ្ឋនានាពង្រីកការចំណាយយោធារបស់ពួកគេ៕