កូរ៉េខាងជើងបញ្ជូនប៉េងប៉ោងជាង៣ពាន់ដឹកសំរាម ១៥ តោនទៅកាន់កូរ៉ខាងត្បូង

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 6 មិថុនា 2024
កូរ៉េខាងជើងបញ្ជូនប៉េងប៉ោងជាង៣ពាន់ដឹកសំរាម ១៥ តោនទៅកាន់កូរ៉ខាងត្បូង

កូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោងដឹកសំរាមទៅកូរ៉េខាងត្បូង ខណៈកូរ៉េខាងត្បូងបញ្ជូនប៉េងប៉ោងទៅកាន់កូរ៉េខាងជើងវិញជាមួយនឹងបទចម្រៀង K-pop និងរឿងកូរ៉េ K-dramas។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។

កូរ៉េខាងជើងបញ្ជូនប៉េងប៉ោងជាង៣ពាន់ដឹកសំរាម ១៥ តោនទៅកាន់កូរ៉ខាងត្បូង

កូរ៉េខាងត្បូងបានបង្ហោះប៉េងប៉ោងដែលភ្ជាប់ជាមួយ USB ដែលមានផ្ទុកបទចម្រៀង K-pop និងរឿង K-dramas ទៅកាន់កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ទី៦ មិថុនាឆ្នាំ២០២៤ ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបញ្ជូនប៉េងប៉ោងដឹកសំរាមមកកាន់កូរ៉េខាងត្បូង ។ 

កូរ៉េខាងជើងបញ្ជូនប៉េងប៉ោងជាង៣ពាន់ដឹកសំរាម ១៥ តោនទៅកាន់កូរ៉ខាងត្បូង

ក្រុមសកម្មជន Fighters for a Free North Korea (FFNK) បានបង្ហោះប៉េងប៉ោងដែលនៅខាងក្នុងកញ្ចប់មានខិតប័ណ្ណចំនួន ២០ម៉ឺនសន្លឹកថ្កោលទោសមេដឹកនាំកូរ៉េខាងជើងUSB ចំនួន ៥,០០០ ដែលមានវីដេអូចម្រៀង និងកម្មវិធីទូរទស្សន៍របស់កូរ៉េខាងត្បូង និងក្រដាស់ប្រាក់មួយដុល្លារចំនួន ២ពាន់សន្លឹក។

កូរ៉េខាងជើងបញ្ជូនប៉េងប៉ោងជាង៣ពាន់ដឹកសំរាម ១៥ តោនទៅកាន់កូរ៉ខាងត្បូង

អាជ្ញាធរទីក្រុងព្យុងយ៉ាងបានអះអាងថា បានបញ្ជូនប៉េងប៉ោងសរុបចំនួន ៣,៥០០ ដែលផ្ទុកសំរាមចំនួន ១៥ តោនទៅកាន់កូរ៉ខាងត្បូង៕