សហរដ្ឋអាម៉េរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរ subcritical កាលពីថ្ងៃអង្គារ ដែលជាលើកទីមួយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីជំរុញការទប់ស្កាត់ប្រឆាំងនឹងប្រទេសដូចជាចិន និងរុស្ស៊ីជាដើម។
រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិអាម៉េរិកបានឱ្យដឹងថា ការពិសោធន៍លើកទី៣ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានអនុវត្តនៅរដ្ឋ Nevada ដើម្បីប្រមូល “ទិន្នន័យសំខាន់ៗ” ទាក់ទងនឹងក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេស។
ទោះបីជាចិន និងរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង បន្តពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេ ការធ្វើតេស្តនេះទំនងជាបង្កឱ្យមានការរិះគន់ថា កំពុងដំណើរការប្រឆាំងនឹងក្តីសង្ឃឹមនៃការរំសាយអាវុធនៅកន្លែងដូចជាទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាទីក្រុងរបស់ប្រទេសជប៉ុនត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក កំឡុងសង្គ្រាមលោកលើកទីពីរ។
ប្រភពពី NNSA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួន “ពឹងផ្អែកលើការពិសោធន៍ subcritical ដើម្បីប្រមូលព័ត៌មានដ៏មានតម្លៃ ដើម្បីគាំទ្រដល់សុវត្ថិភាព សន្តិសុខ ភាពជឿជាក់ និងប្រសិទ្ធភាពនៃក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក ដោយមិនចាំបាច់ប្រើការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ “ ការពិសោធន៍នេះត្រូវបានប្រតិបត្តិនៅល្ងាចថ្ងៃអង្គារ នៅក្នុងមន្ទីរពិសោធន៍ក្រោមដីដ៏សំខាន់សម្រាប់កន្លែងពិសោធន៍រងនៅទីតាំងសន្តិសុខជាតិរដ្ឋ Nevada៕