មេធំកូរ៉េខាងជើង ឱ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ក្រោយគ្រោះទឹកជំនន់

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 5 កញ្ញា 2024
មេធំកូរ៉េខាងជើង ឱ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ក្រោយគ្រោះទឹកជំនន់

កូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ក្រោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីខែកក្កដាកន្លងទៅបណ្ដាលឱ្យមានមនុស្សរាប់ពាន់នាក់ នៅឯតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។

មេធំកូរ៉េខាងជើង ឱ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ក្រោយគ្រោះទឹកជំនន់

បើតាមទូរទស្សន៍ TV Chosun បានចុះផ្សាយថា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីកូរ៉េខាងត្បូងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាមន្ត្រីកូរ៉េខាងជើងប្រហែលពី ២០ ទៅ៣០នាក់ ទទួលខុសត្រូវនៅក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់ ត្រូវបានប្រហារជីវិតដោយការបាញ់សម្លាប់កាលពីខែសីហាកន្លងទៅនេះ។

មេធំកូរ៉េខាងជើង ឱ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ក្រោយគ្រោះទឹកជំនន់

តាមទូរទស្សន៍នេះដដែលទឹកជំនន់ដ៏ប្រល័យទំនង ជាបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងខេត្ត Jagang របស់កូរ៉េខាងជើងដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ ខាងចារកម្ម និងក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង មិនបានធ្វើអត្ថាធិប្បាយអ្វីលម្អិតទេ គ្រាន់តែបញ្ជាក់ថាខ្លួនកំពុងតាមដានស្ថានការណ៍៕

មេធំកូរ៉េខាងជើង ឱ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ក្រោយគ្រោះទឹកជំនន់