នៅថ្ងៃ ១៨ ធ្នូ ២០២៤ នេះរដ្ឋបាលចំណីអាហារ និងឱសថប្រចាំរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាម៉េរិកបានប្រកាសប្រមូលយកអយស្ទ័រវិញ និងអំពាវនាវឱ្យពលរដ្ឋផ្អាកញាំ ក្រោយពីបានរកឃើញថាប្រភពមេរោគឆ្លងថ្មី Norovirus ផ្ទុកនៅក្នុងអយស្ទ័រដែលនឹងឆ្លងមេរោគបើទទួលទាន។
រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាម៉េរិកបានព្រមានផងដែរដល់អ្នកលក់រាយ និងភោជនីយដ្ឋាននៅក្នុងរដ្ឋមួយចំនួនកុំឱ្យញាំអយស្ទ័រ និងប្រភេទក្តាមសមុទ្រ ដោយសារតែការចម្លងរោគ norovirus អាចកើតមានក្រោយពីបានញាំ។ ហើយអំពាវនាវឱ្យបញ្ឈប់ការលក់ ញាំ ឬការចែកចាយណាមួយនៃប្រទេសអយស្ទ័រ ហើយត្រូវប្រគល់វាទៅក្រុមហ៊ុនវិញភ្លាមៗ ដោយដាក់ស្លាកថាមិនមានសុវត្ថិភាព កុំប៉ះ។
គួរបញ្ជាក់ថា ជំងឺ Novovirus កើតឡើងជាប្រចាំនៅបណ្តាប្រទេសត្រជាក់ ឬហៅថា ជំងឺក្អូតរាកបង្កឡើង ដោយមេរោគនៅរដូវត្រជាក់ ដែលតែងតែកើតមានឡើង និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា ចិន អាម៉េរិក អឺរ៉ុប ជាប្រភេទមេរោគមានវត្តមានយូរមកហើយ និងមិនមែនជាមេរោគផ្ទុះថ្មីទេឬក៏ជាមេរោគកំហែងរាតត្បាតសកលទេ។ មេរោគនេះងាយងាប់នៅសីតុណ្ហភាពក្តៅ ចាប់ពី ៦០អង្សាសេឡើង ដូច្នេះមិនងាយមានវត្តមាននៅក្នុងប្រទេសក្តៅសើម៕