ជនស្លៀកពាក់ស៊ីវិល ដេញចាប់អ្នកអត់ដឹងអី អ្នកភូមិស្មានតែចោរ ចុងក្រោយថាចាប់ច្រឡំ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 28 សីហា 2024
ជនស្លៀកពាក់ស៊ីវិល ដេញចាប់អ្នកអត់ដឹងអី អ្នកភូមិស្មានតែចោរ ចុងក្រោយថាចាប់ច្រឡំ

ជនស្លៀកពាក់ស៊ីវិលមួយក្រុម ដេញចាប់អ្នកអត់ដឹងអី អ្នកភូមិស្មានតែចោរ ខំស្រែកឱ្យគេជួយ ចុងក្រោយថាចាប់ច្រឡំ ជិះចេញទៅធ្វើហី នៅខណ្ឌពោធិ៍សែនជ័យ។ តើជាកំហុសអ្នកណា? 

ជនស្លៀកពាក់ស៊ីវិល ដេញចាប់អ្នកអត់ដឹងអី អ្នកភូមិស្មានតែចោរ ចុងក្រោយថាចាប់ច្រឡំ

ករណីនេះកើតឡើងកាលពីវេលាម៉ោងម៉ោង ៩ជាង យប់ថ្ងៃទី២៧ សីហា ២០២៤ ស្ថិតនៅភូមិឈូកវ៉ា២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ 

ជនស្លៀកពាក់ស៊ីវិល ដេញចាប់អ្នកអត់ដឹងអី អ្នកភូមិស្មានតែចោរ ចុងក្រោយថាចាប់ច្រឡំ

ប្រភពដំណឹងបានឱ្យដឹងថា ខណៈបុេសជាក្មួយរង់ចាំសាច់ញាតិចេញមកទទួលឥវ៉ាន់នៅមុខផ្ទះ ក៏ឃើញជនមួយក្រុមជិះម៉ូតូសម្ដៅស្រវ៉ាចាប់ខ្លួន បុរសជាក្មួយភ័យស្មានតែចោរក៏ស្រែកថា ចោរហើយរត់គេចពីក្រុមមកចាប់ទាំងនោះ ដល់តែដេញចាប់បានហើយ ក្រុមអ្នកចាប់សួរនាំគ្នាក៏ដឹងថាពុំមែនជាមុខសញ្ញាដែលត្រូវចាប់នោះទេ។ ទម្រាំដឹងរឿងបានធ្វើឱ្យពលរដ្ឋភ័យស្លន់ស្លោ ចុងក្រោយបានត្រឹមថា ចាប់ច្រឡំ បើស្លៀកឯកសណ្ឋានចាប់មេចបាន តែអត់ឯកសណ្ឋានហើយ នៅតែចាប់ច្រឡំ ។ សូមទស្សនាវីដេអូទាំងស្រុងគេនិយាយអ្វីខ្លះនៅក្នុងសាច់រឿងនេះ៕ (ដំណឹងបឋម)