លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំនាយនគរបាល នាយនគរបាលរង និងពលនគរបាលចំនួន ២៥០ នាក់ ទៅដល់ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយ ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសព្រៃឈើ ការកាប់បំផ្លាញព្រៃឈើ និងដុតព្រៃឈើទន្រ្ទានយកដីរបស់រដ្ឋនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
យុទ្ធនាការនេះមានរយៈពេល ១ខែ លក្ខណៈទ្រង់ទ្រាយធំ ដោយបានប្រើប្រាស់កម្លាំងសរុបជាង ៧០០នាក់ ដោយបែងចែកជា ៤មុខព្រួញស្មើរ នឹង១០គោលដៅធំៗក្នងនោះមានភូមិសាស្ត្រឃុំក្រពើរពីរ ភូមិសាស្ត្រឃុំប្រម៉ោយ ភូមិសាស្ត្រឃុំថ្មដា និងភូមិសាស្ត្រឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់៕