សហគមន៍អេកូទេសចរជីផាត ចង់បានផ្លូវនិងស្ពានរឹងមាំ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋជាង ៦០០គ្រួសារ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 4 វិច្ឆិកា 2021
សហគមន៍អេកូទេសចរជីផាត ចង់បានផ្លូវនិងស្ពានរឹងមាំ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋជាង ៦០០គ្រួសារ

ផ្លូវលំគ្រោះក្រហមចូលទៅកាន់តំបន់សហគមន៍ទេសចរណ៍ជីផាត ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំងខេត្តកោះកុង បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងរយូរហើយ បច្ចុប្បន្នកំពុងជួសជុលឡើងវិញដោយមន្ទីរអភិវឌ្ឍន៍ជនបទ  ខណៈប្រជាសគមន៍ចង់បានផ្លូវនិងស្ពានរឹងមាំ ដើម្បីប្រើប្រាស់យូរអង្វែងកុំឱ្យងាកខូចៗ ព្រោះជាផ្លូវគ្រោះក្រហមមិនធន់ទៅនឹងស្ថានភាពភូមិសាស្ត្រដែលសំបូរភ្លៀងទឹកហូរច្រោះ និងប្រព័ន្ធបង្ហូរមិនទាន់មានលក្ខណៈបច្ចេកទេសប្រសើរនៅឡើយ។

អ្នកស្រី បួយ សឿង ជាអជីវករលក់ដូរចំណីអាហារនៅទៅទឹកធ្លាក់ឆាយខ្ពស់បានឱ្យដឹងថា ផ្លូវនិងស្ពានល្អរឹងមាំជាការទាក់ទាញភ្ញៀវទៅកម្សាន្តបានចំណូលលើកស្ទួយជីវភាពប្រជាពលរដ្ឋ គ្រាដែលចំនួនភ្ញៀវចាប់ផ្ដើមមកកម្សាន្តឡើងវិញបណ្ដើៗដែលជាក្ដីរំពឹងសម្រាប់អ្នកស្រី ក៏ដូចជាអ្នកភូមិផ្សេងទៀតក្នុងការទទួលបានចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែការរំខានដោយសារផ្លូវខូច និងគ្មានស្ពានឆ្លងព្រែក អាចធ្វើឱ្យភ្ញៀវមិនសូវចាប់អារម្មណ៍មកលេង។

សហគមន៍អេកូទេសចរជីផាត ចង់បានផ្លូវនិងស្ពានរឹងមាំ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋជាង ៦០០គ្រួសារ

អ្នកស្រីបន្តថា ផ្លូវស្ពានរឹងមាំ ជាក្ដីប្រាថ្នារបស់អ្នកស្រុកដែលកំពុងជួបប្រទះនូវការលំបាក់នេះ  ដោយចំណាយប្រាក់ច្រើនជារៀងរាល់ការធ្វើដំណើរទៅណាម្ដងៗ ព្រោះតែឆ្លងសាឡង់ត្រូវបង់សេវាថ្លៃបួនពាន់រៀលសម្រាប់ដំណើរតាមម៉ូតូ និងរថយន្តតូចតម្លៃពីរម៉ឺនរៀល(ទៅមក) រីឯភ្ញៀវទេសចរណ៍រថយន្ត១គ្រឿងតម្លៃ៤ម៉ឺនរៀល ជាហេតុនាំឱ្យប្រជាសហគមទទូចចង់ឱ្យអាជ្ញាធរ និងអ្នកដែលពាក់ព័ន្ធជួយ។

សហគមន៍អេកូទេសចរជីផាត ចង់បានផ្លូវនិងស្ពានរឹងមាំ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋជាង ៦០០គ្រួសារ

លោក ម៉ឹង សុភា មេឃុំជីផាតបានឱ្យដឹងថា បច្ចុប្បន្នផ្លូវខូចនោះខាងអភិវឌ្ឍន៍ជនបទកំពុងតែធ្វើឡើងវិញបន្ទាប់ពីរាំងភ្លៀងមួយរយៈនេះ តែការធ្វើនេះបានត្រឹមតែ១០គីឡូ ៨០០ម៉ែត្រ នៅសល់ប៉ុន្មានគឺថវិការមូលនិធិឃុំ និងសប្បុរសធម៌ធ្វើបន្តទៅតាមទំហំថវិកាដែលមានជាក់ស្ដែង។ ចំណែកសាឡង់ផ្ដល់សេវាចម្លងជាអាជីវកម្មរបស់លោកមេឃុំ នោះ លោកលើកឡើងថាការយកកម្រៃតម្លៃដូចរៀបរាប់ខាងលើគឺដោយសារតែការចំណាយច្រើនដែរ មួយឆ្នាំសាឡង់ត្រូវស្ទូចឡើងគោក២ដងដើម្បីជួសជុលនឹងការខូចរិចរិលដោយសារព្រែកនោះរយៈពេលនៃទឹកប្រៃនៅមានច្រើនជាងទឹកសាប។ លោកបញ្ជាក់ថា មិនចង់បានចំណេញនឹងអាជីវកម្មនេះទេ តែគ្មានជម្រើសបើបញ្ឈប់សកម្មភាពពលរដ្ឋក៏ពិបាក់ គ្រាដែលលោកនិងអភិបាលស្រុកតែងតែស្នើសុំទៅអាជ្ញាធរខេត្ត និងរដ្ឋមន្ត្រីក្រសួងការពារជាតិជាគណៈពង្រឹងក្នុងកិច្ចប្រជុំម្ដងៗ។

សូមបញ្ជាក់ថា នៅតំបន់សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងកទឹកធ្លាក់ និងទឹកជ្រោះជាច្រើនប្រសិនបើមានផ្លូវល្អចូលដល់ កន្លែងទាំងនោះនឹងទាក់ទាញភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀត៕ តាពេជ្រ

សហគមន៍អេកូទេសចរជីផាត ចង់បានផ្លូវនិងស្ពានរឹងមាំ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋជាង ៦០០គ្រួសារ