អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ផ្លាស់ពីពន្ធនាគាទៅឃុំខ្លួននៅផ្ទះព្រោះតែក្ដៅ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 18 មេសា 2024
អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ផ្លាស់ពីពន្ធនាគាទៅឃុំខ្លួននៅផ្ទះព្រោះតែក្ដៅ

មេដឹកនាំប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ផ្លាស់ចេញពីពន្ធនាគាទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកស្រីវិញ គ្រាដែលលោកស្រីវ័យ ៧៨ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការកាត់ទោសរយៈពេល ២៧ឆ្នាំនិងទោសឧក្រិដ្ឋកម្មជាច្រើនរាប់ទាំងអំពើពុករលួយរហូតដល់ការបំពានច្បាប់ COVID-19 ជាដើម។ នេះបើតាម AFP

បើតាមប្រភពពីរបបយោធាមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លោកស្រី Aung San Suu Kyi និងអតីតប្រធានាធិបតី U Win Myint ត្រូវផ្លាស់ប្តូរពីពន្ធនាគារទៅឃុំឃាំងនៅក្នុងផ្ទះវិញ។ របបយោធាក៏បានប្រកាសកាលពីថ្ងៃពុធថា អ្នកទោសចំនួន ៣,៣០០ នឹងត្រូវបានដោះលែងជាផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសនេះ។ វាមិនច្បាស់ភ្លាមៗទេថាតើចំណាត់ការរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាបណ្តោះអាសន្ន ឬ តំណាងឱ្យការកាត់បន្ថយការកាត់ទោសរបស់លោកស្រីជាផ្លូវការ។ 

អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ផ្លាស់ពីពន្ធនាគាទៅឃុំខ្លួននៅផ្ទះព្រោះតែក្ដៅ

បើតាមលោក Zaw Min Tun អ្នកនាំពាក្យរបស់ Junta បាននិយាយថា អាកាសធាតុក្តៅខ្លាំងបានជំរុញឱ្យអាជ្ញាធរមានវិធានការណ៍នេះ “មិនត្រឹមតែលោកស្រី Aung San Suu Kyi និង U Win Myint ប៉ុណ្ណោះទេ ថែមទាំងអ្នកទោសចាស់ៗមួយចំនួនទៀតត្រូវបានផ្តល់ការថែទាំជាចាំបាច់ ដោយសារតែអាកាសធាតុក្តៅខ្លាំង” ។  បញ្ហាសុខភាពប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅអំឡុងពេលសវនាការរយៈពេលជាច្រើនខែលោកស្រី អ៊ុងសាន ស៊ូជី មានអាការៈវិលមុខក្អួត និងពេលខ្លះមិនអាចបរិភោគបានដោយសារតែការឆ្លងមេរោគធ្មេញ។

អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ផ្លាស់ពីពន្ធនាគាទៅឃុំខ្លួននៅផ្ទះព្រោះតែក្ដៅ

របបយោធាបាននិយាយថា ការលើកលែងទោសអ្នកទោសកាលពីថ្ងៃពុធ រួមមានជនជាតិឥណ្ឌូនេស៊ី ១៣នាក់ និងស្រីលង្កា ១៥នាក់ ដែលត្រូវនិរទេស។ របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសដែលនៅសេសសល់នឹងត្រូវកាត់ទោសមួយភាគប្រាំមួយលើកលែងតែអ្នកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ រួមទាំងការចោទប្រកាន់ពីបទឃាតកម្ម អំពើភេរវកម្ម និងគ្រឿងញៀន។

គួររំលឹកថា យោធាមីយ៉ាន់ម៉ាបានបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi ដោយអំពើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១។រដ្ឋប្រហារបានបង្កឱ្យមានការបង្ហូរឈាមយ៉ាងខ្លាំងនៃការប្រឆាំងជាសាធារណៈដែលយោធាប៉ុនប៉ងកម្ទេចដោយកម្លាំងបានបង្កឱ្យមានជម្លោះបណ្តាលឱ្យជនស៊ីវិលជាង ៤៨០០នាក់ស្លាប់៕

អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ផ្លាស់ពីពន្ធនាគាទៅឃុំខ្លួននៅផ្ទះព្រោះតែក្ដៅ