វត្តមួយមានព្រះចៅអធិការ២ ដណ្ដើមឱ្យគ្រងត្រៃមិនបាន រំសាយកឋិនចោលនៅស្រុកមេសាង

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 20 តុលា 2024
វត្តមួយមានព្រះចៅអធិការ២ ដណ្ដើមឱ្យគ្រងត្រៃមិនបាន រំសាយកឋិនចោលនៅស្រុកមេសាង

ការភ្ញាក់ផ្អើលនេះកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងវត្តពន្លៃ ក្នុងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ពុទ្ធបរិស័ទបានឱ្យដឹងថា វត្តមួយនេះមានព្រះគ្រូចៅអធិការវត្តដល់ទៅពីរអង្គតាំងពីឆ្នាំ ២០១៩ ព្រះគ្រូចៅអធិការវត្តមួយអង្គព្រះនាម សាំង គីម ឃុន និងមួយអង្គទៀតព្រះនាម ឆូយ គង់នៅ។ 

វត្តមួយមានព្រះចៅអធិការ២ ដណ្ដើមឱ្យគ្រងត្រៃមិនបាន រំសាយកឋិនចោលនៅស្រុកមេសាង

មិនត្រឹមតែមានចៅអធិការ ពីរអង្គប៉ុណ្ណោះទេ តែពុទ្បរិស័ទ អាចារ្យ គណៈកម្មការវត្តបានបែងចែកជាពីរបក្ខផងដែរ។ រយៈពេល ៤ទៅ៥ឆ្នាំមកនេះមិនដែលមានរឿងអ្វីកើតឡើងធំដុំនោះទេ ទើបតែថ្ងៃទី១៨ តុលា ២០២៤ ពេលដង្ហែអង្គកឋិនចូល វត្តចំពេលតែមួយក៏មានការដណ្ដើមត្រៃគ្នា ដោយពុទ្ធបរិស័ទទាំងសងខាងទាមទារឱ្យព្រះសង្ឃដែលខ្លួនគាំទ្រជាអ្នកគ្រងត្រៃរៀងៗខ្លួន។ 

វត្តមួយមានព្រះចៅអធិការ២ ដណ្ដើមឱ្យគ្រងត្រៃមិនបាន រំសាយកឋិនចោលនៅស្រុកមេសាង

ព្រះអនុគណស្រុកមេសាង បានស្នើឱ្យធ្វើការបោះឆ្នោតជ្រើសរើស បើចំព្រះនាម ព្រះគ្រូអង្គណាឱ្យព្រះគ្រូអ ង្គនោះជាអ្នកគ្រត្រៃ ប៉ុន្តែពុទ្ធបរិស័ទទាំងសងខាងនៅតែមិនព្រម ហើយក៏នាំគ្នាប្រមូលយកត្រៃលាងរបស់ខ្លួនទាំងអស់ចាកចេញពីព្រះវិហារធ្វើឱ្យកម្មវិធីគ្រងត្រៃមិនអាចប្រព្រឹត្តទៅបាន។

វត្តមួយមានព្រះចៅអធិការ២ ដណ្ដើមឱ្យគ្រងត្រៃមិនបាន រំសាយកឋិនចោលនៅស្រុកមេសាង

ក្រោយកើតហេតុអាជ្ញាធរស្រុកមេសាងនិងមន្ត្រីធម្មការនៅរសៀលថ្ងៃទី ១៩ តុលា បាននកោះនិមន្តព្រះសង្ឃទាំងពីរអង្គ និងគណៈកម្មការអាចារ្យវត្តមកធ្វើការជួបប្រជុំដោះស្រាយ លទ្ធផលនឹងធ្វើការប្រកាសដោ យមានឯកសារលាយលក្ខណ៍អក្សរនៅព្រឹកថ្ងៃចន្ទ ទី២១ តុលា ស្អែកនេះ៕

វត្តមួយមានព្រះចៅអធិការ២ ដណ្ដើមឱ្យគ្រងត្រៃមិនបាន រំសាយកឋិនចោលនៅស្រុកមេសាង