កម្ពុជាគ្រោងខ្ចីប្រាក់ជាង ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីគាំទ្រកំណើនផលិតភាពសេដ្ឋកិច្ច

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 15 វិច្ឆិកា 2024
កម្ពុជាគ្រោងខ្ចីប្រាក់ជាង ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីគាំទ្រកំណើនផលិតភាពសេដ្ឋកិច្ច

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុបានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ រដ្ឋាភិបាលនឹងខ្ចីពីដៃគូអភិវឌ្ឍក្នុងកម្រិត២ ប៊ីលាន អេសដេអ៊ែរ ស្មើនឹងប្រមាណ ២.៦ ពាន់លានដុល្លារ។ ការខ្ចីប្រាក់នៅកម្រិតខាងលើត្រូវមានលក្ខណៈកម្ចីសម្បទានដែលត្រូវសងមកវិញជាមួយការប្រាក់អនុគ្រោះ។

កម្ពុជាគ្រោងខ្ចីប្រាក់ជាង ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីគាំទ្រកំណើនផលិតភាពសេដ្ឋកិច្ច

ក្នុងលក្ខខណ្ឌនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកមានសិទ្ធិស្របច្បាប់តែមួយគត់តាមការប្រទានសិទ្ធិជាលាយលក្ខណ៍អក្សររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចុះហត្ថលេខាលើការខ្ចីប្រាក់កម្ចីសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ។ ការខ្ចីនោះសម្រាប់ផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈ ជាពិសេសដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។

កម្ពុជាគ្រោងខ្ចីប្រាក់ជាង ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីគាំទ្រកំណើនផលិតភាពសេដ្ឋកិច្ច

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍អំពីស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាគិតត្រឹមចុងត្រីមាសទី២ ឆ្នាំ ២០២៤ ថា ស្ថានភាពបំណុលសាធារណៈនាពេលបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថាអាចគ្រប់គ្រងបាន នៅតែមានចីរភាព និង ហានិភ័យទាប បើទោះជាសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ដោយវិបត្តិ Covid-19 និងកត្តាខាងក្រៅផ្សេងទៀតក៏ដោយ។

កម្ពុជាគ្រោងខ្ចីប្រាក់ជាង ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីគាំទ្រកំណើនផលិតភាពសេដ្ឋកិច្ច

លោកបន្តឱ្យដឹងថា ចីរភាពនៃបំណុលសាធារណៈនេះ គឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈដ៏រឹងមាំ ដែលរួមមាន ១) ក្របខ័ណ្ឌច្បាប់ ២) គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការ ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និង ៤) ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យជាមូលដ្ឋានសម្រាប់ការវិភាគ និងការត្រួតពិនិត្យហានិភ័យបំណុល។ល។

កម្ពុជាគ្រោងខ្ចីប្រាក់ជាង ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីគាំទ្រកំណើនផលិតភាពសេដ្ឋកិច្ច