ករណីក្រុមក្មេងទំនើង និងព្រះសង្ឃនាំគ្នាផឹកសុីចាក់ធុងបាស់ផ្អើលអ្នកភូមិនៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាព័ទ្ធចាប់កាលយប់រំលងអាធាត្រចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងនោះឃាត់បានព្រះសង្ឍ និងគ្រហស្ថ ៧អង្គនាក់ ម៉ូតូ ៣គ្រឿង ទូរស័ព្ទដៃ ៧គ្រឿង power bang ៣គ្រឿង កាបូបលុយ បារី ២កញ្ចប់ ដែកកះ ៣ បៀ ១ហ៊ូ កំរ៉ាល១ និងធុងទឹកកកមានស្រាបៀរនៅក្នុងនោះ ត្រូវបានសមត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុកចាត់ការតាមធម៌វិន័យ៖ ១- អតីតសង្ឍ ប៉ាង គឹមឈៀង ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី នៅវត្ដឃ្មួញ ភ្នំពេញ
២-អតីតសង្ឍ សយ សុភក្រ្ភា ២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី វត្ដកោះអណ្ដែត ភ្នំពេញ ៣-អតីតសង្ឍ ម៉ុន វិច្ឆ័យ ២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សានៅសាលាបាលី វត្ដលង្កាភ្នំពេញ៕