ចាប់ផ្សឹកព្រះសង្ឃពីរអង្គ បន្ទាប់ពីលាក់ខោនារី និងវីដេអូរួមស្រួលជាមួយប្រពន្ធគេ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 22 តុលា 2024
ចាប់ផ្សឹកព្រះសង្ឃពីរអង្គ បន្ទាប់ពីលាក់ខោនារី និងវីដេអូរួមស្រួលជាមួយប្រពន្ធគេ

សារព័ត៌មានថៃ The Nation ចុះផ្សាយព្រះសង្ឃចំនួន ២ អង្គ នៅឯខេត្តបុរីរ៉ាំ ក្រោយពេលទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី ២០ តុលា ២០២៤ ប៉ូលិសស្រុកឡាហានសៃ បានសហការជាមួយមេភូមិបានបើកប្រតិបត្តិការឆែកឆេរ និងចាប់ខ្លួនព្រះសង្ឃទៅដល់ក្នុងវត្តតែម្តង។ ក្រោយឆែកឆេរបានរកឃើញឧបករណ៍ជក់គ្រឿងញៀន ស្រា និងវត្ថុតាងក្នុងឃ្លីបវីដេអូរួមមេត្រីជាមួយប្រពន្ធអ្នកភូមិ។ ប៉ូលិសក៏បានរកឃើញខោក្នុងរបស់ស្ត្រីជាច្រើនត្រូវបានលាក់ទុកជាមួយស្បង់ចីវ។

ចាប់ផ្សឹកព្រះសង្ឃពីរអង្គ បន្ទាប់ពីលាក់ខោនារី និងវីដេអូរួមស្រួលជាមួយប្រពន្ធគេ

ជនសង្ស័យជាព្រះសង្ឃទាំង ២អង្គនេះគង់ក្នុងកុដិតែមួយ ដោយមួយអង្គអាយុ ៣៥វស្សា និងមួយអង្គទៀតព្រះជន្ម ៣៧ព្រះវស្សា បន្ទាប់ពីធ្វើតេស្តទឹកនោមឃើញសារធាតុញៀន ពួកគេត្រូវបាននាំយកទៅអោយព្រះចៅអធិការវត្តចាប់ផ្សឹកមុននឹងនាំយកទៅកាន់ប៉ុស្តិ៍នគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី។

ចាប់ផ្សឹកព្រះសង្ឃពីរអង្គ បន្ទាប់ពីលាក់ខោនារី និងវីដេអូរួមស្រួលជាមួយប្រពន្ធគេ

ដោយឡែកចំពោះការចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយប្រពន្ធអ្នកភូមិនោះគាត់សូមបដិសេធព្រោះតែមុនពេលទាក់ទងគ្នាស្ត្រីរូបនោះបានប្រាប់គាត់ថា នាងបាន បែកបាក់គ្នាជាមួយប្តីហើយ។ យ៉ាងណាក៏ដោយបុរសជាស្វាមីដែលមានវ័យអាយុ ៣១ឆ្នាំ បានអះអាងប្រាប់ប៉ូលិសថា ដំបូងឡើយក្រោយពីគាត់ដឹងពីទំនាក់ទំនងរបស់ពួកគេ ស្ត្រីជាប្រពន្ធកុហកគាត់ថា ព្រះសង្ឃចាប់រំលោភនាង ទើបខ្លួនអត់ទោសឱ្យនាង ដោយនាងបានសន្យាថាគ្មានលើកទីពីរ។ ប៉ុន្តែតាមការពិតពួកគេនៅតែបន្តផ្ញើសារទាក់ទងឱ្យគ្នាទៅវិញទៅមក ហើយបន្តណាត់គ្នាពីក្រោយខ្នងគាត់ជាញឹកញាប់ ។

ចាប់ផ្សឹកព្រះសង្ឃពីរអង្គ បន្ទាប់ពីលាក់ខោនារី និងវីដេអូរួមស្រួលជាមួយប្រពន្ធគេ

បុរសជាប្តីបានរៀបរាប់ថា « ខ្ញុំមិនអាចទទួលយកបានទេ ព្រោះមានវីដេអូឃ្លីបជាច្រើន ដែលពួកគេបានដេកជាមួយគ្នា ហើយបានផ្ញើមកចំអកឱ្យខ្ញុំរហូតដល់ខ្ញុំគិតក្នុងចិត្តថា បើខ្ញុំមានកាំភ្លើ ង ខ្ញុំនឹងបាញ់ពួកគេទាំងពីរ តែខ្ញុំមិនបានធ្វើទេ ខ្ញុំបានត្រឹមតែព្រមានឱ្យពួកគេទាំងពីរឈប់ទាក់ទងគ្នា ប៉ុន្តែអ្នកទាំងពីរនៅតែបន្តលួចទាក់ទងគ្នាដោយលួចលាក់ទើបខ្ញុំសម្រេចចិត្តប្រើឃ្លីបពួកគេដេកជាមួយគ្នាដែលផ្ញើមកឌឺខ្ញុំយកធ្វើជាភស្តុតាង ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍ ប៉ូលិស»៕

ចាប់ផ្សឹកព្រះសង្ឃពីរអង្គ បន្ទាប់ពីលាក់ខោនារី និងវីដេអូរួមស្រួលជាមួយប្រពន្ធគេ