ចាក់ថ្មនិងសង់របងបិទចំណីសមុទ្រធ្វើសម្រេចបាន១តង់ហើយ ឥលូវកំពុងត្រៀមថ្មភ្នំចាក់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 25 កញ្ញា 2024
ចាក់ថ្មនិងសង់របងបិទចំណីសមុទ្រធ្វើសម្រេចបាន១តង់ហើយ ឥលូវកំពុងត្រៀមថ្មភ្នំចាក់

សកម្មភាពចាក់ដីចាក់ថ្មព័ទ្ធរបងលើចំណីសមុទ្រធ្វើបានសម្រេចម្ដងហើយ។ ឥលូវគេកំពុងត្រៀមថ្មភ្នំចាក់ចូលផ្ទៃសមុទ្របន្ថែមទៀតស្ថិតនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ចាក់ថ្មនិងសង់របងបិទចំណីសមុទ្រធ្វើសម្រេចបាន១តង់ហើយ ឥលូវកំពុងត្រៀមថ្មភ្នំចាក់

ទាកទងសកម្មភាពធ្វើបានសម្រេចនេះ លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ មិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីក្រុមការងារ 1Post ផ្ញើសារសំណួរទៅកាន់តេឡេក្រាមរបស់លោក ឃើញទទួលហើយបែជាប្លុកចោលទៅវិញ គ្រាដែលសំណួរយើងខ្ញុំបានសួរទៅលោកថា តើហេតុអ្វីគេធ្វើដូចនេះបានលើចំណីសមុទ្រ? តើដីប្លង់កម្មសិទ្ធកំណត់ព្រំត្រឹមណាពីមាត់សមុទ្រ ហើយខាងណាបានអនុញ្ញាតឱ្យសាងសង់របងបិទនោះ? តើម្ចាស់ទីតាំងជាអ្នកណា ហើយធ្វើបែបនេះក្នុងគោលបំណងអ្វី? តើពលរដ្ឋដែលមានលំនៅឋានលើចំណីសមុទ្រនៅក្បែរៗនោះដែរទទួលបានប្លង់រឹងឬនៅ? អញ្ជឹងទេបើអាចសូមលោកអភិបាលស្រុកជួយបញ្ជាក់ផង តើការពិតយ៉ាងណា?

ចាក់ថ្មនិងសង់របងបិទចំណីសមុទ្រធ្វើសម្រេចបាន១តង់ហើយ ឥលូវកំពុងត្រៀមថ្មភ្នំចាក់

ហីបើតាមសារសម្លេងដែល 1Post ទទួលបានពីអ្នកសារព័ត៌មានផ្សេងទៀត លោកអភិបាលស្រុកស្ទឹងហៅ បានត្រឹមតបថា ទីតាំងខាងលើនោះស្ថិតក្នុងប្លង់កម្មសិទ្ធ រីឯសំណួរផ្សេងទៀតស្រដៀងនឹង 1Post សួរដែរ លោកមិនតបនោះទេ។ សម្លេង

ចំណែកភាគីអ្នកសាងសង់សំណង់ដ៏ស្កឹមស្កៃនេះយើងខ្ញុំមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។ តែបើតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថា គ្រាន់តែមេការមើលការខុសត្រូវជាបុរសម្នាក់ពាក់ផ្កាយពីរទៅហើយ រីឯម្ចាស់សំណង់នោះជាខ្សែរសាច់ញាតិរបស់អ្នកឧកញ៉ាមួយរូបនៅតំបន់ព្រះសីហនុ។

ចាក់ថ្មនិងសង់របងបិទចំណីសមុទ្រធ្វើសម្រេចបាន១តង់ហើយ ឥលូវកំពុងត្រៀមថ្មភ្នំចាក់

សូមរម្លឹកថា បើតាមអនុក្រឹតលេខ ៩៨ របស់រាជរដ្ឋាភិបាល ត្រង់មាត្រា ៨ បានចែងថា ឆ្នេរនិងពាមសមុទ្រកំណត់ចម្ងាយ ១០០ ម៉ែត្រ គិតពីមាត់ឆ្នេរនិងមាត់ពាម (ពេលទឹកជោរអតិបរមា)។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ 

ចាក់ថ្មនិងសង់របងបិទចំណីសមុទ្រធ្វើសម្រេចបាន១តង់ហើយ ឥលូវកំពុងត្រៀមថ្មភ្នំចាក់