តុលាការនៅទីក្រុងហូជីមិញ កាត់ទោសស្ត្រីវៀតណាមម្នាក់ ដែលបានរត់ពន្ធមាសចំនួន ៦តោនពីកម្ពុជា

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 4 មេសា 2024
តុលាការនៅទីក្រុងហូជីមិញ កាត់ទោសស្ត្រីវៀតណាមម្នាក់ ដែលបានរត់ពន្ធមាសចំនួន ៦តោនពីកម្ពុជា

តុលាការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងបើកសវនាការលើសំណុំរឿង ដែលស្ត្រីជនជាតិវៀតណាមម្នាក់ ដែលបានរត់ពន្ធមាសចំនួន ៦តោនពីកម្ពុជា ទៅប្រទេសវៀតណាមហើយលក់បាន ៣០០ គីឡូក្រាម ដោយជោគជ័យ។ នេះបើយោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

 តុលាការកំពូលប្រជាជនបានបញ្ចប់ការ ចោទប្រកាន់ពាក់ព័ន្ធនឹងមាសសរុបចំនួន ៦ តោនដែលមានតម្លៃ ៨,៣ពាន់ពាន់លានដុង ដែលត្រូវបានរត់ពន្ធដោយស្រ្តីឈ្មោះ ង្វៀន ធី មិញ ភុង (Nguyen Thi Minh Phung) អាយុ ៤៣ ឆ្នាំ។

តុលាការនៅទីក្រុងហូជីមិញ កាត់ទោសស្ត្រីវៀតណាមម្នាក់ ដែលបានរត់ពន្ធមាសចំនួន ៦តោនពីកម្ពុជា

ពាក់ព័ន្ធករណីនេះ អ្នកស្រី ដាង ធី ថាញ់ ហាង (Dang Thi Thanh Hang) អាយុ ៦៤ឆ្នាំ ម្ចាស់ហាងមាស ភុក ហាង (Phuc Hang) នៅទីក្រុងហាណូយ និងហាងមាស Hat Giang នៅទីក្រុងហូជីមិញ បងប្រុសរបស់គាត់ឈ្មោះ Dang Nam Trung អាយុ ៥១ ឆ្នាំ និងមនុស្សចំនួន ២២ នាក់ផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទរត់ពន្ធមាសនេះផងដែរ។

ជនសង្ស័យឈ្មោះ ភុង ត្រូវបានគេកំណត់អត្តសញ្ញាណថាជាមេដឹកនាំ ខណៈ ឈ្មោះ ហាង ត្រូវបានចោទប្រកាន់ពីបទលួចរត់ពន្ធមាសច្រើនបំផុត ប៉ុន្តែបានរត់គេចខ្លួនទៅបរទេស ហើយក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម ក៏បានចេញដីកាចាប់ខ្លួននាងរួចហើយដែរ។ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ហាង ជាប់ពាក់ព័ន្ធនឹងការស៊ីមាសរត់ពន្ធជិត៣០០គីឡូក្រាម ។ គាត់ត្រូវបានគេចោទប្រកាន់ថា បានណែនាំបងប្រុសរបស់គាត់ឱ្យដឹកជញ្ជូនមាសនៅលើជើងហោះហើរពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងហាណូយតាមរយៈ “អ្នកស្គាល់គ្នា” នៅក្នុងឧស្សាហកម្មអាកាសចរណ៍។

តុលាការនៅទីក្រុងហូជីមិញ កាត់ទោសស្ត្រីវៀតណាមម្នាក់ ដែលបានរត់ពន្ធមាសចំនួន ៦តោនពីកម្ពុជា

ចំពោះការពង្រីកការស៊ើបអង្កេត ប៉ូលីសវៀតណាមបានចាប់ខ្លួនមនុស្សជាច្រើននាក់ និងឆែកឆេរទីតាំងពាក់ព័ន្ធមួយចំនួនក្នុងខេត្តតៃនិញ ដែលមានព្រំប្រទល់ជាប់ទីក្រុងហូជីមិញ និងប្រទេសកម្ពុជា ដោយរឹបអូសមាសសរុបចំនួន ៧៦ ដុំ ស្មើនឹង ៧៦ គីឡូក្រាម តម្លៃជិត ៣ លានដុល្លារអាមេរិក  លុយចំនួន ៦៤.០០០ អឺរ៉ូ និងលុយដុល្លារអូស្រ្តាលីចំនួន ៥.០០០ អូស្រ្តាលី លុយកូរ៉េខាងត្បូងចំនួន ១០លានវ៉ុន លុយជប៉ុនចំនួន ១០លានយ៉េន សាច់ប្រាក់ដុងជាង ៤៥ពាន់លានដុង និងភស្តុតាងមួយចំនួនទៀត។

ឈ្មោះ ភុង និងម្ចាស់ហាងមាសម្នាក់ទៀតគឺ ង្វៀន ធី គីមភឿង ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធមាស ដោយឯករាជ្យពីកម្ពុជាទៅវៀតណាម ដើម្បីរកប្រាក់ចំណេញ ប្រើបន្ទប់លាក់ទុកក្នុងឡាន ដឹកទឹកកកសម្រាប់ដឹកជញ្ជូនក្នុងរយៈពេលពីរខែចាប់ពីថ្ងៃទី១៦ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២ មាសជាង ៦ តោនត្រូវបានរត់ពន្ធចូលប្រទេសវៀតណាម តាមច្រកព្រំដែន Chang Riec នៅខេត្តតាយនិញ៕

តុលាការនៅទីក្រុងហូជីមិញ កាត់ទោសស្ត្រីវៀតណាមម្នាក់ ដែលបានរត់ពន្ធមាសចំនួន ៦តោនពីកម្ពុជា