ចាប់តាំងពីថ្ងៃទី ២៥ ធ្នូ ២០២៤ ក្រឹត្យលេខ ១៤៧ របស់វៀតណាមបានចូលជាធរមាន ដែលតម្រូវអោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដូចជា Facebook និង TikTok ត្រូវតែបញ្ជាក់ពីអត្តសញ្ញាណអ្នកប្រើប្រាស់តាមទូរសព្ទ ឬ តាមអត្តសញ្ញាណបត្រ ហើយត្រូវកត់ទុកនូវឈ្មោះ និងថ្ងៃខែឆ្នាំកំណើតអ្នកប្រើប្រាស់ទាំងអស់នៅលើឯកសាររបស់ខ្លួន។
ទិន្នន័យទាំងនេះត្រូវតែផ្តល់អោយអាជ្ញាធរនៅពេលមានសំណើពីអាជ្ញាធរ។ មួយវិញទៀតក្រុមហ៊ុនទាំងនេះត្រូវលុបចោលក្នុង ២៤ ម៉ោងនូវរាល់អ្វីដែលអាជ្ញាធរយល់ថាខុសច្បាប់ ។ មួួយវិញទៀត ក្រឹត្យ ១៤៧ ក៏បានកំណត់ការលេងហ្កេមត្រឹមតែមួយម៉ោងសម្រាប់អ្នកមានអាយុក្រោម ១៨ ឆ្នាំ និង ក្នុងមួយហ្កេម ឬ ១៨០ នាទី សម្រាប់គ្រប់ហ្កេម ។ នៅវៀតណាម មានអ្នកប្រើ Facebook ៦៥ លាននាក់ អ្នកប្រើ YouYube ៦០ លាន និង ២០ លាននាក់ប្រើ TikTok៕