កាលពីថ្ងៃអង្គារតុលាការក្នុងប្រទេសវៀតណាម បានតម្កល់ទោសប្រហារជីវិតមហាសេដ្ឋីខាងអចលនទ្រព្យអ្នកស្រី Truong My Lan ក្រោយពីបដិសេធបណ្តឹងឧទ្ធរណ៍របស់អ្នកស្រីជំទាស់ការកាត់ទោសរបស់សាលាដំបូងពីបទកិបកេងនិងសូកប៉ាន់ក្នុងសំណុំរឿងគៃបន្លំប្រាក់១២ពាន់លានដុល្លារដ៏ល្បីសុះសាយមួយ។
អ្នកស្រី Lan ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Holdings Group ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមេសា ចំពោះតួនាទីរបស់អ្នកស្រីក្នុងអ្វីដែលជាសំណុំរឿងគៃបន្លំប្រាក់ដ៏ធំជាងគេមិនធ្លាប់មានពីមុននៅវៀតណាម។
តុលាការសាលាឧទ្ធរណ៍តំបន់ក្នុងទីក្រុង Ho Chi Minh ប៉ែកខាងត្បូង បានសម្រេចថាគ្មានមូលដ្ឋានដែលត្រូវកាត់បន្ថយទោសប្រហារជីវិតលើអ្នកស្រី Lan ទេ។ VnExpress