តុលាការក្នុងប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស ២៧នាក់ កាលពីថ្ងៃ សុក្រ បន្ទាប់ពីរកឃើញថា ពួកគេមានពិរុទ្ធពីបទជួញដូរគ្រឿងញៀនជាង ៦០០គីឡូក្រាម មានទាំងហេរ៉ូអ៊ីន កេតាមីន និងមេតំហ្វេតាមីន។ នេះបើតាមការចុះផ្សាយកាសែត Tuoi Tre។
នៅក្នុងនោះមេក្រុមឧក្រិដ្ឋជនស្រីល្បីឈ្មោះ Vu Hoang Anh ហៅ Oanh Ha ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិត។ ក្រុមនេះមានសមាជិក៣៥នាក់ បាន រត់ពន្ធគ្រឿងញៀន ៦២៦គីឡូក្រាមពីកម្ពុជាចូលទៅប្រទេស វៀតណាម ចន្លោះខែមីនា ឆ្នាំ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២២។ សមាជិក៨នាក់ ដែលមិនត្រូវបានកាត់ទោសប្រហារជីវិត ដោយកាត់ទោសឱ្យជាប់គុក ចាប់ពី២០ឆ្នាំដល់មួយជីវិត បន្ទាប់ពីការ កាត់ទោសរយៈពេល៤ថ្ងៃនៅទីក្រុងហូជីមិញ។