អភិបាលខេត្តបាត់ដំបងជម្រុញមន្រ្តីជាប់កិច្ចសន្យាឱ្យបង្កើនយកចិត្តលើការងារសណ្ដាប់ធ្នាប់និងអនាម័យ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 31 តុលា 2021
អភិបាលខេត្តបាត់ដំបងជម្រុញមន្រ្តីជាប់កិច្ចសន្យាឱ្យបង្កើនយកចិត្តលើការងារសណ្ដាប់ធ្នាប់និងអនាម័យ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជម្រុញដល់មន្រ្តីកិច្ចសន្យាឱ្យសហការគ្នារៀបចំទីក្រុងទីប្រជុំជនឱ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ ដើម្បីទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ ជាពិសេសត្រូវបំផុសប្រជាពលរដ្ឋ ឱ្យចូលរួមសហការក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត។

លោកថ្លែងបែបនេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ គ្រាដែលបានសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានគិតគូចំពោះមន្ត្រីក្រោមឱវាទ ដើម្បីចូលរួមចំណែកសម្រាលដល់ជីវភាពរបស់បងប្អូនមន្រ្តីកិច្ចសន្យា ជាកម្មករ អ្នកអនាម័យ អ្នកថែសួនច្បារសាធារណៈបានមួយកម្រិត។

អំណោយដែលបានឧបត្ថម្ភទាំង៥៩នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេសត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ម៉ាស់១ប្រអប់ និងថវិកា៥០០០០រៀល៕ វិច្ឆ័យ

អភិបាលខេត្តបាត់ដំបងជម្រុញមន្រ្តីជាប់កិច្ចសន្យាឱ្យបង្កើនយកចិត្តលើការងារសណ្ដាប់ធ្នាប់និងអនាម័យ អភិបាលខេត្តបាត់ដំបងជម្រុញមន្រ្តីជាប់កិច្ចសន្យាឱ្យបង្កើនយកចិត្តលើការងារសណ្ដាប់ធ្នាប់និងអនាម័យ