ក្រុមសើមមាត់យកផ្លូវកណ្ដាលក្រុងប៉ៃលិនធ្វើអាជីវកម្មត្រូវបានខ្ចាត់ខ្ចាយទាំងមិនទាន់ឃើញពន្លឺថ្ងៃ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 14 មករា 2022
ក្រុមសើមមាត់យកផ្លូវកណ្ដាលក្រុងប៉ៃលិនធ្វើអាជីវកម្មត្រូវបានខ្ចាត់ខ្ចាយទាំងមិនទាន់ឃើញពន្លឺថ្ងៃ

ប៉ៃលិន៖ រដ្ឋបាលក្រុងប៉ៃលិន កាលពីវេលាម៉ោង៣ និង៣០នាទី ទាបភ្លឺថ្ងៃទី១៤ មករា ឆ្នាំ២០២២បានចុះរុះរើសម្ភារ ឆ័ត្រ កៅអី គ្រែ និងប៊ូត ដើម្បីយកទៅរក្សាទុកនៅសាលាក្រុងប៉ៃលិន រង់ចាំឱ្យម្ចាស់ចូលខ្លួនទៅធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវបន្តទៀតស្ថិតនៅក្នុងភូមិប៉ាហ៊ីជើងសង្កាត់ប៉ៃលិន។

លោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងថា ការចុះអនុវត្តសណ្តាប់ធ្នាប់នេះ ក្រោយពីអាជីវករបាននាំគ្នាដាក់តាំងលក់បន្លែ ត្រី សាច់ផ្លែឈើ នៅលើទ្រូងផ្លូវ បង្កឱ្យមានភាពរញ៉េរញ៉ៃប៉ះពាល់ដល់សណ្តាប់ធ្នាប់លើផ្លូវសាធារណ:ហើយរដ្ឋបាលក្រុងបានចេញសេចក្តីប្រកាសឱ្យបញ្ឈប់សកម្មភាពនិងធ្វើការណែនាំផ្ទាល់ជាញឹកញាប់តែមិនស្តាប់ ទើបខាងលោកបានដឹកនាំកម្លាំងចម្រុះធ្វើការរុះរើតែម្តង។ 

សូមរំលឹកថា កន្លងទៅចំណុចនេះធ្លាប់មានគ្រោះថ្នាក់ចរាចរកើតឡើងព្រោះជាផ្លូវចុះចំណោតដោយមានរថយន្តដាច់ហ្វ្រាំងជ្រុលចូលផ្ទះប្រជាពលរដ្ឋជាញឹកញាប់មកហើយ៕

ក្រុមសើមមាត់យកផ្លូវកណ្ដាលក្រុងប៉ៃលិនធ្វើអាជីវកម្មត្រូវបានខ្ចាត់ខ្ចាយទាំងមិនទាន់ឃើញពន្លឺថ្ងៃ