ក្មេងស្រីជាសិស្សសាលាបន្ទាប់ពីទំនើងបានសម្រេច ចុងក្រោយនាំគ្នាមកបិទមុខលុតជង្គង់ព្រោះតែល្បីពេក

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 27 កញ្ញា 2023
ក្មេងស្រីជាសិស្សសាលាបន្ទាប់ពីទំនើងបានសម្រេច ចុងក្រោយនាំគ្នាមកបិទមុខលុតជង្គង់ព្រោះតែល្បីពេក

ក្មេងស្រីទំនើងដែលវាយដុំគ្នានៅក្នុងសាលា រៀនបន្ទាប់ ហើយថតវីដេអូបង្ហោះធ្វើឱ្យល្បីសុះសាយលើបណ្ដាញសង្គមហ្វេសបុកត្រូវបានសមត្ថកិច្ចកោះហៅមកសាកសួរណែនាំធ្វើកិច្ចសន្យាអប់រំ និងឱ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញ កាលពីថ្ងៃទី​២៥ ខែកញ្ញាឆ្នាំ២០២៣។

ក្មេងស្រីជាសិស្សសាលាបន្ទាប់ពីទំនើងបានសម្រេច ចុងក្រោយនាំគ្នាមកបិទមុខលុតជង្គង់ព្រោះតែល្បីពេក

ការកោះហៅមកនេះក្រោមការសម្របសម្រួលផ្ទាល់ដោយ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ និងអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតបានរកឃើញនាំខ្លួនក្មេងៗស្រីទំនើងទាំងអស់សរុបចំនួន ០៤នាក់។

បន្ទាប់ពីបានធ្វើកំណត់ហេតុស្តាប់ការបំភ្លឺរួច ក្មេងស្រីឈ្មោះ (យ៉ុង ម៉ានី និង ឡាំ សុតី) បានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាវាយទៅលើក្មេងស្រីឈ្មោះ សុខ ស្រីពេជ្រ ពិតប្រាកដមែន៕ វិចិត្រ

ក្មេងស្រីជាសិស្សសាលាបន្ទាប់ពីទំនើងបានសម្រេច ចុងក្រោយនាំគ្នាមកបិទមុខលុតជង្គង់ព្រោះតែល្បីពេក